​ចម្លែក តែ​ជា​ការពិត ៖ កូនភ្លោះ អាច​កើត​ពី​ឪពុក ២ នាក់​

​ចម្លែក តែ​ជា​ការពិត ៖ កូនភ្លោះ អាច​កើត​ពី​ឪពុក ២ នាក់​


​ចម្លែក តែ​ជា​ការពិត ៖ កូនភ្លោះ អាច​កើត​ពី​ឪពុក ២ នាក់​

​បើ​យើង​និយាយ​អំពី​បងប្អូន ពួកគេ​អាច​មាន​ម្តាយ​តែ​មួយ ប៉ុន្តែ ឪពុក​ផ្សេងគ្នា ចុះ​ចំណែក​កូនភ្លោះ​វិញ​? អ្នក​ប្រហែលជា​គិតថា មាន​ម្តាយ​តែមួយ ហើយ​ឪពុក​តែ​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ ជា​ការពិត ពួកគេ​កើត​ពី​ផ្ទៃ​ម្តាយ​តែ​មួយ​មែន ប៉ុន្តែ ពួកគេ​ក៏​អាច​មាន​ឪពុក​ផ្សេង​គ្នា​ផង​ដែរ​។​

​ការសិក្សា​មួយ​បាន​ប៉ាន​ប្រមាណ​ថា ប្រហែលជា ១ ក្នុងចំណោម ៤០០ ករណី បងប្អូន​ភ្លោះ អាច​នឹង​មាន​ឪពុក​ពីរ​នាក់​ផ្សេង​គ្នា​។​

​តើ​វា​អាច​កើតឡើង យ៉ាងដូចម្តេច​ទៅ​?

​សាមញ្ញ​ណាស់ គឺ​ស៊ុត​បង្ក​កំណើត​ពីរ ដែល​មាន​ក្នុង​ពោះ​ម្តាយ ត្រូវ​បាន​ចាប់កំណើត ដោយ​មេ​ជីវិត​ឈ្មោល​ពីរ​ផ្សេង​គ្នា ពី​ឪពុក​ពីរ​នាក់ (​ដែល​នេះ​មានន័យ​ថា ម្តាយ​បាន​រួមភេទ ជាមួយ​បុរស​ពីរ​នាក់ ក្នុងអំឡុងពេល​វដ្ត​រដូវ​មួយ​។​

"​ឆ្កែ​ញី​មួយ​ក្បាល អាច​ផលិត​ស៊ុត​បង្ក​កំណើត​ច្រើន​ជាង​មួយ​។ ពេល​ឆ្កែ​ញី​ដល់​រដូវ​បង្កើតកូន នឹង​មាន​ឆ្កែ​ឈ្មោល​ជាច្រើន រង់ចាំ​រួមភេទ​ជាមួយ​ឆ្កែ​ញី ដូច្នេះ នឹង​មាន​មេ​ជីវិត​ឈ្មោល​ជាច្រើន ទៅ​បង្ក​កំណើត ហើយ​បង្កើតបានជា​កូន​ឆ្កែ​ជាច្រើន ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​" នេះ​ជា​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Joanne Boughman ប្រធាន​ក្រុមប្រឹក្សា American Society of Human Genetics​។​

​ប៉ុន្តែ មនុស្ស​ខុសពី​ឆ្កែ ពីព្រោះ ស្ត្រី​មាន​ពេល​បង្ក​កំណើត តែ​ម្តង​ក្នុង​មួយខែ ជាមួយនឹង​ស៊ុត​ញី​តែមួយ ហើយ​បងប្អូន​ភ្លោះ អាច​កើតមានឡើង តែ​ក្នុងករណី​ស្ត្រី​នោះ ទម្លាក់​ស៊ុត​បង្ក​កំណើត​ពីរ​ប៉ុណ្ណោះ​។​

​កូនភ្លោះ អាច​កើតឡើង ខណៈពេល​ដែល​ស្ត្រី​ជា​ម្តាយ បាន​រួមភេទ​ជាមួយ​បុរស​ម្នាក់ នៅ​ពេល​ព្រឹក ហើយ​រួម​ភេទ​ម្តងទៀត នៅ​ពេល​ល្ងាច ជាមួយនឹង​បុរស​ម្នាក់​ផ្សេងទៀត​។ ដូច្នេះ កូនភ្លោះ នេះ​អាច​នឹង​កើត ពី​ឪពុក​ផ្សេងគ្នា​។​

​ប្រសិនបើ​អ្នក​ឃើញ​កូនភ្លោះ​ពីរ មានមុខមាត់​ខុសគ្នា សូម​កុំ​ប៉ាន់ស្មាន​ថា គេ​មាន​ឪពុក​ផ្សេងគ្នា​អី​។ យ៉ាងណាមិញ ភាគច្រើន កូនភ្លោះ ដែល​មាន​ឪពុក​ផ្សេង​គ្នា​បែប​នេះ អាច​មាន​រូបរាង សម្បុរ និង​ជាតិ​សាសន៍​ខុសគ្នា​ផងដែរ​៕

​ប្រភព ៖ Baby Center

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។