អតីត​តារា​សម្តែង​ជើងចាស់ កែវ កល្យាណ កំពុង​ជួប​ទុក្ខ​ធំ​ក្នុង​ជីវិត​

6 Videos

អតីតតារាសម្តែងជើងចាស់ទសវត្សរ៍ឆ្នាំ ៩០ ដែលធ្លាប់មានឈ្មោះបោះសំឡេងល្បីល្បាញក្នុងពិភពខ្សែភាពយន្តខ្មែរ អ្នកនាង កែវ កល្យាណ ថ្មីៗនេះបានជួបរឿងទុក្ខធំមួយក្នុងជីវិត ដោយសារតែបងស្រីបង្កើតរបស់អ្នកនាងបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅ ។

P9

អតីត​តារា​សម្តែង​ជើងចាស់ កែវ កល្យាណ កំពុង​ជួប​ទុក្ខ​ធំ​ក្នុង​ជីវិត​

ការបាត់បង់ជីវិតបងស្រីរបស់អតីតតារាសម្តែង អ្នកស្រី កែវ កល្យាណ នេះគឺជាការបាត់បង់ដ៏ធំធេងមួយសម្រាប់គ្រួសាររបស់អ្នកនាង ព្រោះនេះជាចាកចេញមួយគ្មានថ្ងៃត្រឡប់ និង ជួបវិញបាន ។ អ្នកនាង កែវ កល្យាណ បានសម្តែងអារម្មណ៍សោកសង្រេងយ៉ាងខ្លាំងក្នុងការបាត់បង់អាយុជីវិតបងស្រីជាទីស្រឡាញ់រូបនេះ អ្វីដែលគួរឱ្យរន្ធត់ និង ក្តុកក្តួលជាទីបំផុតនោះ គឺនៅពេលដែលអ្នកនាងបានបង្ហោះរូបបងស្រី និង ថ្លែងសារលើទំព័រហ្វេសប៊ុកក្រោមអត្ថន័យថា «បងប្អូនជាទីស្រឡាញ់ បងស្រីនាងខ្ញុំបង្កើតគាត់បានលាចាលោកនេះហើយ ល្ងាចមិញនេះ ១៦-៧-២០១៦… ខ្ញុំសែនពិបាកចិត្ត និង សោកស្តាយអាឡោះអាល័យគាត់ណាស់ ខ្ញុំគ្មានថ្ងៃបានជួបមុខគាត់ទៀតទេ… សូមបងទៅកាន់សុគតិភព និង ជួបតែមនុស្សល្អៗនៅជាតិក្រោយណាបង…»

អតីត​តារា​សម្តែង​ជើងចាស់ កែវ កល្យាណ កំពុង​ជួប​ទុក្ខ​ធំ​ក្នុង​ជីវិត​

ការបាត់បង់ជីវិតបងស្រីរបស់អ្នកនាង កែវ កល្យាណ នេះ គឺជាការមួយដ៏សែនសោកសៅបំផុតសម្រាប់ក្រុមគ្រួសារអ្នកស្រី ក៏ដូចជាមិត្តភក្តិសិល្បករមួយចំនួនផងដែរ ។ ជាមួយគ្នានេះ អ្នកនាង កែវ កល្យាណ ក៏មិនបានបញ្ជាក់ថាបងស្រីរបស់អ្នកនាងបានស្លាប់ដោយសារអ្វីឡើយ តែយ៉ាងណាយើងក៏សូមចូលរួមរំលែកទុក្ខពីចម្ងាយផងដែរ ៕ សាកល