ឈិន ឡុង វិះ​ធ្លាក់​ជ្រោះ​ជ្រៅ​ពេល​ថត​រឿង «Skiptrace»

6 Videos


តាមប្រភពព័ត៌មាន Chongqing Evening News បានឲ្យដឹងថា ខ្សែភាពយន្ត រឿង «Skiptrace» ដែលរួមសម្តែងដោយកំពូលតារាសម្តែងជើងចាស់ហុងកុងលោកឈិន ឡុង ហៅ (Jackie Chan) នាង ហ្វាន់ ពីងពីង លោក Johnny Nashvill ព្រមទាំងអ្នកដឹកនាំរឿងដ៏ល្បីរបស់ហូលីវូដ គឺលោក Rainey Harlem នឹងត្រូវដាក់បញ្ចាំងនៅទូទាំងប្រទេសចិន នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៦ នេះ ។

P9

ឈិន ឡុង វិះ​ធ្លាក់​ជ្រោះ​ជ្រៅ​ពេល​ថត​រឿង «Skiptrace»

គួរកត់សម្គាល់ផងដែរថា ខ្សែភាពយន្តភាកច្រើនដែលលោក ឈិន ឡុង សម្តែងកន្លងមក គឺច្រើនតែប្រ កបដោយឈុតឆាកគ្រោះថ្នាក់រាប់មិនអស់ ។ ដូច្នេះនៅពេលផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននៅទីក្រុង ចុងឈីង លោក ឈិន ឡុង បានរំឭកឡើងវិញពីឈុតឆាកគ្រោះថ្នាក់ពេលថតរឿង «Skiptrace» នៅខេត្ត ក្វាងស៊ី ប្រទេសចិន ថា កាលណោះគេតម្រូវឲ្យខ្ញុំថតឈុតបណ្តែតខ្លួននៅក្នុងទឹកជ្រោះមួយដែលមានទឹកហូររឹមៗ ក៏ស្រាប់តែធ្លាក់ទៅដល់ចំណុចទឹកហូរកួចត្របាញ់ រំពេចនោះខ្ញុំបានបក់ដៃសុំការជួយសង្គ្រោះ ។

ឈិន ឡុង វិះ​ធ្លាក់​ជ្រោះ​ជ្រៅ​ពេល​ថត​រឿង «Skiptrace»

ប៉ុន្តែក្រុម ការងារថតកុនដែលជាជនជាតិបរទេសនោះ ទោះជាបានឃើញនូវកាយវិការបក់ដៃស្រែករកជំនួយក្តី តែពួកគេ ស្មានថា ខ្ញុំកំពុងតែសម្តែងក្នុងឈុតឆាកពិតៗ គេមិនបានមកជួយនោះទេ ។ តែជាសំណាងល្អ ព្រោះពេលនោះ បានទើរនឹងផ្ទាំងថ្ម ១ ផ្ទាំងធំ កុំអីអាចធ្លាក់ក្នុងជ្រោះជ្រៅ និង អាចជួបគ្រោះថ្នាក់ធំ ។

ចំពោះតារាស្រីនាង ហ្វាន់ ពីងពីង វិញក៏បាននិយាយប្រាប់អ្នកយកព័ត៌មានដែរថា ថ្វីត្បិតតែមុនៗ ខ្ញុំនិងរៀបច្បង ឈិន ឡុង ធ្លាប់ញ៉ាំបាយជួបជុំគ្នាជាច្រើដងក្តី តែអស់រយៈពេល ៧ ឆ្នាំមកហើយដែលខ្ញុំទើបតែបានថតសារជាថ្មីជាមួយគាត់ ។ ដូច្នេះពិត ជាសប្បាយរីករាយ ព្រោះបានក្រេបចំណេះដឹងជាច្រើនពីគាត់ ចំណែក ឈិនឡុង ដែលនៅក្បែរនាងក៏បានលូក មាត់និយាយថា នាង ហវាន់ ពីងពីង ជាតួសម្តែងចេះគោរពវិជ្ជាជីវៈណាស់ ។ ព្រោះនាងចូលចិត្តសាកល្បងសម្តែង នូវគ្រប់គ្រប់តួអង្គ ។

ឈិន ឡុង វិះ​ធ្លាក់​ជ្រោះ​ជ្រៅ​ពេល​ថត​រឿង «Skiptrace»

ពេលបានស្តាប់ការវាយតម្លៃរបស់រៀមច្បងនាង ហ្វាន់ ពីងពីង ក៏ឆ្លើយតបវិញថា នៅពេលដែលខ្ញុំបាន ថតកុនជាមួយរៀមច្បង ឈិន ឡុង គឺត្រូវតែគោរពវិជ្ជាជីវៈ ពុំនោះទេប្រហែលជាគាត់មិនត្រូវការខ្ញុំឡើយ ។

ឈិន ឡុង វិះ​ធ្លាក់​ជ្រោះ​ជ្រៅ​ពេល​ថត​រឿង «Skiptrace»

ជាចុងក្រោយកំពូលតារាសម្តែងជើងចាស់លោក ឈិន ឡុង បាននិយាយបែបលេងសើចថា គួរឲ្យស្តាយ ព្រោះខ្ញុំ ចាស់ហើយ ដោយនៅក្នុងខ្សែភាពយន្តរឿង «Skiptrace» នេះ ខ្ញុំមិនបានសម្តែងជាតួអង្គគូស្នេហ៍របស់នាង ហ្វាន់ ពីងពីង ឡើយ តែជាតួអង្គពូរបស់នាងទៅវិញ ៕

                                                                             គ ឡេង