ព័ត៌មាន​បោក​ប្រាស់​ថា Mr. Bean ស្លាប់​កំពុង​ល្បី​នៅ​បរទេស

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​លើ​បណ្ដាញ​សង្គម​ Facebook ​នៅ​ឯ​បរទេស​បាន​ចែក​ចាយ​ដំណឹង​តៗ​គ្នា​ អំពី​មរណភាព​របស់​តារា​កំប្លែង​ Rowan​ Atkinson​ (Mr. Bean) ដោយ​សារ​សម្លាប់​ខ្លួន​ ប៉ុន្តែ​​រឿង​នេះ​ត្រូវ​បាន​គេ​បញ្ជាក់​ហើយ​ថា​មិន​ពិត​ទេ​។

 

ព័ត៌មាន​បោក​ប្រាស់​ថា Mr. Bean ស្លាប់​កំពុង​ល្បី​នៅ​បរទេស

 

អ្នក​បញ្ឆោត​បាន​បំពុល​បរិយាកាស​បង្កើត​ជា​រូប​ស​ខ្មៅ​មួយ​សន្លឹក​ដែល​មាន​រូប​ Mr. Bean​ នឹង​សរសេរ​ពាក្យ​ R.I.P (សូម​ទៅ​ឲ្យ​បាន​ស្ងប់​) ១៩៩៥ – ២០១៦ ដោយ​ភ្ជាប់​ជា​មួយ​រូប Logo ​សារព័ត៌មាន​ល្បី BBC ​ដើម្បី​បញ្ឆោត​ភ្នែក​អ្នក​មើល និង​សរសេរ​ព័ត៌មាន​ថា Rowan​ សម្លាប់​ខ្លួន​ដោយ​សារ​​ជំងឺ​ធ្លាក់ទឹក​ចិត្ត ហើយ​លោក​ត្រូវ​បាន​តម្រួត​ក្នុង​តំបន់​​ឃើញ​ដាច់ដង្ហើម​នៅ​តំបន់ Tiburon ភាគ​ខាងជើងទីក្រុង San Francisco។

 

ក្រោយ​ពី​បាន​ឃើញ​រូប​នោះ​ភ្លាម​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​នាំ​គ្នា​ចែក​ចាយ​បន្ត​បន្ទាប់​ទោះ​ជា​ឆ្នាំ​កំណើត​របស់​តារា​វ័យ​៦១ឆ្នាំ​ នេះ​សរសេរ​ខុស​ក៏​ដោយ ​ដើម្បី​ចួលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​តារា​រូប​នេះ។ ​យ៉ាងណាមិញ​គេហទំព័រ​ The Sun​ បាន​បញ្ជាក់​ថា​ ព័ត៌មាន Rowan​ គឺ​ជា​ការ​បោក​ប្រាស់​ ហើយ​គេ​ក៏​មិន​មែន​ជា​តារា​ទី១​ដែល​រក​គ្រោះ​ពី​ការ​បំផ្លើស​នេះ​ដែរ។ កន្លង​ទៅ​តារា​ហូលីវូដ Nicolas Cage និង​ Arnold Schwarzenegger សុទ្ធ​តែ​ធ្លាប់​គេ​ផ្សព្វផ្សាយ​ការ​បាន​ស្លាប់៕ ​

 

ព័ត៌មាន​បោក​ប្រាស់​ថា Mr. Bean ស្លាប់​កំពុង​ល្បី​នៅ​បរទេស

ចុច​អាន៖ផ្ទុះ​សំណើច​កំពូល​រឿង​កំប្លែង​៨​ភាគ​របស់​ស្ដេច​កំប្លែង​ Mr. Bean ​

 

ប្រែ​សម្រួល៖​ ហេង សុធារិទ្ធិ
ប្រភព៖ thesun