មានរឿងមិនចេះចប់ពេក សុខ សោម៉ាវត្តី ប្រកាសបង្ហោះតែរូបនាង និងមិត្តភក្តិ លែងមានរូបប្រុសតទៅទៀត!

ភ្នំពេញ៖ ក្រោយពីមេម៉ាយចាយរាង អ្នកនាង សុខ សោម៉ាវត្តី បានប្រកាសថា រូបនាងបានលែងលះជាមួយស្វាមី លោក ទូច ដាណារ៉ា រួចមក រូបនាងហាក់ដូចរងនូវពាក្យចចាមអារ៉ាម និងរឿងជាច្រើនឥតល្ហែតែម្តង។

ហើយកាលពីថ្មីៗនេះដែរ អ្នកនាង សុខ សោម៉ាវត្តី ក៏ត្រូវបានរងសំពាធយ៉ាងខ្លាំង នៅពេលរូបនាង បានបង្ហោះរូបថតជាមួយនឹង តារាប្រុសរូបសង្ហារ លោក អ៊ែត វីន បែបស្និតស្នាលគ្នា។ ជាពិសេស អ្នកគាំទ្រមួយចំនួន បានយល់ច្រឡំថា រូបនាង និងតារាប្រុសនោះ ជាគូស្នេហ៍ ព្រោះបង្ហាញកាយវិការផ្អែមល្ហែម ហើយថែមអ្នកខ្លះនិយាយថា ពួកគេជាគូដណ្តឹងនឹងគ្នាទៀតផង ។ 

ដោយសារតែឃើញ ពាក្យចចាមអារ៉ាមទាំងនេះ បានធ្វើឲ្យតារាស្រីកូនមួយ ហួសចិត្តនិយាយលែងចង់ចេញ ពេលលឺគេថា រូបនាងមានទំនាក់ទំនងស្នេហាជាមួយនឹង តារាដូចគ្នា។ តាមការពិតទៅ រូបនាងគ្រាន់តែថតរឿងថ្មី ជាមួយនឹងលោកអ៊ែត វីន ហើយនាងក៏បង្ហោះរូបលេង ជាមួយគ្នាជាធម្មតា។

ទោះជាយ៉ាងណា ទើបតែប៉ុន្មានថ្ងៃមុននេះ នាងក៏បានបង្ហើរសារមួយ ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាមថា "ចាប់ពីថ្ងៃនេះទៅ និងមានតែរូបថតម្នាក់ឯង និងមិត្តភក្តិស្រីស្រីប៉ុណ្ណោះ អរគុណជំរាបលា"

សារមួយនេះ ទំនងជារូបនាងចង់ឲ្យដឹងថា នាងឈប់ថតរូប និងបង្ហោះជាមួយមនុស្សប្រុស ព្រោះមិនចង់ឲ្យអ្នកគាំទ្រ មានការយល់ច្រឡំ និងគិតខុស លើរូបនាងតទៅទៀត៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង សុខ សោម៉ាវត្តី បានប្រកាសថារូបនាង មិនទាន់ចង់ទទួលបុរសណាម្នាក់ មកធ្វើជាគូជីវិតនាងនោះទេ។

តារាសម្តែង អ្នកមេម៉ាយចាយសម្រស់វ័យក្មេង អ្នកនាង សុខ សោម៉ាវត្តី ក្រោយពីបានទម្លាយរឿងរ៉ាវ លែងលះស្វាមីរួចមក មួយរយៈក្រោយនេះ គេសង្កេតឃើញថា អ្នកនាងហាក់បង្ហាញ ភាពស្និទ្ធស្នាលគៀកកើយ ជាមួយបុរសផ្សេងទៀត ដែលមហាជនដាក់ការសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់ អ្នកមេម៉ាយវ័យក្មេងរូបនេះ។

ជុំវិញចម្ងល់នេះត្រូវបានម្ចាស់សាម៉ីខ្លួន អ្នកនាង សុខ សោម៉ាវត្តី បានបកស្រាយថា រហូតមកដល់ពេលនេះ អ្នកនាងមិនមាន ម្ចាស់បេះដូងទេ ពោលគឺអ្នកនាងបិទបេះដូងសិន ទុកពេលធ្វើការឲ្យបានច្រើន ហើយសល់ពេលទំនេរ ពីការងារគឺទៅបំពេញកាតព្វកិច្ច ជាម្តាយ សម្រាប់កូនស្រីបណ្តូលចិត្ត ។

ជួបសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន នៅក្នុងពិធីក្រុងពាលីរឿង «សួស្តីលោកគ្រូកំលោះ» អ្នកនាងសុខ សោម៉ាវត្តី បានប្រាប់ឲ្យដឹងថា ចាប់តាំងពីអ្នកនាងលែងលះ ជាមួយអតីតស្វាមីមកគឺ អ្នកនាងមិនទាន់មាន ម្ចាស់បេះដូង ឫក៏គូកំណាន់ចិត្តអ្វីឡើយ ពោលគឺមួយរយៈនេះ អ្នកនាងជាប់រវល់ជាមួយ ការងារច្រើនគ្មានពេលទំនេរទេ ។

ពិធីការិនី និងជាតារាសម្តែងស្រី ដែលកំពុងតែឈរលើ លំដាប់កំពូលលេចមុខ ក្នុងការសម្តែងរឿងបន្តកន្ទុយរូបនេះ បានប្រាប់ឲ្យដឹងថា « នៅពេលនេះខ្ញុំមិនទាន់ ចង់គិតពីរឿងសាងស្នេហាថ្មីទេ ពោលគឺខ្ញុំសូមបិទបេះដូងសិន ដោយឡែកបុរសម្នាក់ ដែលទស្សនិកជនធ្លាប់បានឃើញថា ទៅណាមកណាជាមួយ ខ្ញុំជាញឹកញាប់នោះ គឺគ្រាន់តែជាមិត្តភក្តិ គ្មានអីលើសនេះទេ ដោយសារតែកន្លងមកខ្ញុំ ហាក់រវល់ការងារច្រើន មិនសូវមានពេល នៅជាមួយកូន ហេតុដូច្នេះពេលវេលា ដែលទំនេរគឺខ្ញុំចង់ទុក ពេលសម្រាប់កូនច្រើន»។

ជាមួយគ្នានោះដែលតួឯកស្រីក្នុងរឿង «អ្នកនាងម្ចាស់ឡឺកឺ» រូបនេះក៏បានប្រាប់ឲ្យដឹងថា សម្រាប់រឿងអ្នកនាង និងអតីតស្វាមីគឺបាន បញ្ចប់សព្វគ្រប់ហើយ ដោយកូនស្រីបណ្តូលចិត្ត គឺបានមកលើអ្នកនាងជាអ្នកគ្រប់គ្រងហើយ អតីតស្វាមីក៏យល់ព្រមទៅតាមហ្នឹងដែរ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload