បុរសម៉ាឡេស៊ីម្នាក់ សម្លាប់សមាជិកគ្រួសារខ្លួនឯងទាំងអស់ ក៏ព្រោះតែ…

ថ្មីៗនេះ បុរសជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបាញ់សម្លាប់សមាជិកគ្រួសារខ្លួនឯងចំនួន ៤ នាក់ក្នុងកំឡុងពេលដែលពួកគេទាំងនោះកំពុងលង់លក់ក្នុងដំណេក ។

បុរសឃាតករខាងត្រូវបានអាជ្ញាធរអះអាងថាជាមនុស្សញៀនថ្នាំ ហើយការបាញ់សម្លាប់សមាជិកគ្រួសារនេះគឺបណ្ដាលមកពីគេគ្មានលុយទិញថ្នាំ ហើយសមាជិកគ្រួសារមិនផ្ដល់លុយឲ្យ ។ បុរសដៃឆៅខាងលើមានឈ្មោះ Chung Chun Wah អាយុ ៣២ ឆ្នាំ ជាអ្នករស់នៅក្នុងខេត្ត Penang ប្រទេម៉ាឡេស៊ី ។ សមាជិកគ្រួសារទាំង ៤ នាក់ដែល Chung Chun Wah សម្លាប់នៅនឹងកន្លែងដេកនេះមានដូចជា ឈ្មោះ Tan Saw Sim អាយុ ៥៥ ឆ្នាំ ត្រូវជាម្ដាយ ឈ្មោះ Chung Wah Tong អាយុ ២៨ ឆ្នាំ ត្រូវជាប្អូនប្រុស ឈ្មោះ Andey អាយុ ២ ឆ្នាំ ត្រូវជាក្មួយប្រុស និងម្នាក់ទៀតជាមិត្តប្រុសម្ដាយរបស់គេឈ្មោះ Toh Hock Choon អាយុ ៥០ ឆ្នាំ ។ បន្ទាប់ពីបានសម្លាប់សមាជិកគ្រួសាររបស់គេទាំង ៤ នាក់ហើយ ជនដៃដល់ Chung Chun Wah បានគេចខ្លួនទៅទីក្រុង Bukit Metajam ដើម្បីរកជំនួយពីមិត្តភ័ក្ត្ររបស់គេម្នាក់ ។

បុរសម៉ាឡេស៊ីម្នាក់ សម្លាប់សមាជិកគ្រួសារខ្លួនឯងទាំងអស់ ក៏ព្រោះតែ…

គួរបញ្ជាក់ដែរថា លោក Chung Chun Wah ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានខ្ចីរថយន្តឪពុកមារបស់គេជិះចេញមកក្រៅ ក្រោយពីបានលាក់ខ្លួនមួយរយៈក្បែរប្រាសាទ Kek Lok Si ៕

បុរសម៉ាឡេស៊ីម្នាក់ សម្លាប់សមាជិកគ្រួសារខ្លួនឯងទាំងអស់ ក៏ព្រោះតែ…

ប្រភព៖ pmhotnews

  • បុរសម៉ាឡេស៊ីម្នាក់ សម្លាប់សមាជិកគ្រួសារខ្លួនឯងទាំងអស់ ក៏ព្រោះតែ…已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: