សមត្ថកិច្ចខ្មែរចូលទៅផឹកស៊ីនៅទឹកដីវៀតណាមខឹងអ្នកលក់ឆ្នោតមករំខានទាញកាំភ្លើងបាញ់បីគ្រាប់មានស្លាប់ និងរបួស

ខេត្តតាកែវ ៖ មានករណីបាញ់ប្រហារទៅលើអ្នកលក់ឆ្នោតដែលជាជនជាតិវៀតណាម២នាក់បណ្តាលឲ្យស្លាប់និងរងរបួស ធ្ងន់ ព្រោះតែខឹងមករំខានការផឹកស៊ីរបស់ខ្លួនដែលបានកើតឡើងនៅភូមិស៊ឺនវ៉ា ស្រុក ទិនបៀង ខេត្តអាងយ៉ាង ប្រទេសវៀតណាម កាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៦។

បើតាមលោក យុគ សារ៉ាត អធិការនគរ បាលស្រុកគិរីវង់ ខេត្តតាកែវបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៦ ខែកក្កដា មានករណីផ្ទុះអាវុធចំនួន៣គ្រាប់នៅខេត្តអាងយ៉ាង បណ្តាលឲ្យបុរសលក់ឆ្នោតជនជាតិវៀតណាម២នាក់រងរបួសធ្ងន់ម្នាក់និងស្លាប់នៅ កន្លែងកើតហេតុម្នាក់ ។

លោកបានឲ្យដឹងទៀតថា ជនសង្ស័យ ក្នុងហេតុការណ៍នេះឈ្មោះ ឡាយ ប៊ុនធី អនុប្រធាននគរបាលអន្តោសប្រវេសច្រកទ្វារអន្តរជាតិភ្នំដិនបានទៅផឹកស៊ីនៅហាងមួយយីហោ ហឿង សឿ ក្នុងភូមិស៊ីនវ៉ាទីរួម ស្រុកទិនបៀង ខេត្តអាងយ៉ាង ស្រាប់តែមាន អ្នកលក់ឆ្នោតយកឆ្នោតទៅលក់ឲ្យជន សង្ស័យជាច្រើនដងរំខានដល់ការផឹកស៊ី និងស្រវឹងផងនោះ ទើបបណ្តាលឲ្យជន សង្ស័យខឹងក៏បានដកកាំភ្លើងម៉ាកកា៥៩ បាញ់ចំនួន៣គ្រាប់ទៅលើជនរងគ្រោះជាជនជាតិវៀតណាមចំនួន២នាក់ ទី១-ឈ្មោះ ឡេ យ៉ាំងឌឿក ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអាងហាវB បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ និងទី២-ឈ្មោះ ផាន យ៉ាំងវ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិចាសឺ ទីរួមស្រុកទិនបៀង ខេត្តអាង យ៉ាង ប្រទេសវៀតណាម រងរបួសធ្ងន់ ។

បច្ចុប្បន្នក្រោយពេលកើតហេតុជន សង្ស័យត្រូវកម្លាំងសមត្ថកិច្ចខេត្តអាងយ៉ាង ប្រទេសវៀតណាមចាប់ខ្លួនភ្លាមៗនិងរហូតមកដល់ថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៦ នៅមិនទាន់បានទទួលព័ត៌មានស្តីពីចំណាត់ការតាមផ្លូវច្បាប់ទៅលើជនសង្ស័យពី សំណាក់អាជ្ញាធរវៀតណាមនោះនៅឡើយ ទេ អាជ្ញាធរកម្ពុជាក៏មិនត្រូវបានអនុញ្ញាតឲ្យចូលទៅដោះស្រាយនិងមើលជនសង្ស័យនោះដែរ ៕

សមត្ថកិច្ចខ្មែរចូលទៅផឹកស៊ីនៅទឹកដីវៀតណាមខឹងអ្នកលក់ឆ្នោតមករំខានទាញកាំភ្លើងបាញ់បីគ្រាប់មានស្លាប់ និងរបួស សមត្ថកិច្ចខ្មែរចូលទៅផឹកស៊ីនៅទឹកដីវៀតណាមខឹងអ្នកលក់ឆ្នោតមករំខានទាញកាំភ្លើងបាញ់បីគ្រាប់មានស្លាប់ និងរបួស សមត្ថកិច្ចខ្មែរចូលទៅផឹកស៊ីនៅទឹកដីវៀតណាមខឹងអ្នកលក់ឆ្នោតមករំខានទាញកាំភ្លើងបាញ់បីគ្រាប់មានស្លាប់ និងរបួស

ប្រភព៖ nokorwatnews

  • សមត្ថកិច្ចខ្មែរចូលទៅផឹកស៊ីនៅទឹកដីវៀតណាមខឹងអ្នកលក់ឆ្នោតមករំខានទាញកាំភ្លើងបាញ់បីគ្រាប់មានស្លាប់ និងរបួស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: