ព្រំ​ សំណាង ស្រក់​ទឹក​ភ្នែក​ដែល​គ្មាន​ខាង​ណា​ហៅ​ឡើង​វ៉ៃ​​ដណ្តើម​ខ្សែ​ក្រវាត់​

«មួយជាតិនេះ ប្រហែលមិនបានវ៉ៃខ្សែក្រវាត់ដូចគេទេមើលទៅ»។ នេះជាសម្ដី ព្រំ សំណាង បានលើកឡើង ក្រោយរូបគេបំបាក់ជើងខ្លាំងថៃ Yodsiam sit pa nan Cherng ដោយពិន្ទុដាច់នៅសង្វៀន PNN  កាលពីថ្ងៃអាទិត្យ ក្នុងកម្មវិធីប្រដាល់មិត្តភាពអន្តរជាតិ។

ព្រំ​ សំណាង ស្រក់​ទឹក​ភ្នែក​ដែល​គ្មាន​ខាង​ណា​ហៅ​ឡើង​វ៉ៃ​​ដណ្តើម​ខ្សែ​ក្រវាត់​ព្រំ សំណាង (ក្រហម)

សិស្សប្អូនរបស់ ឡៅ ស៊ីណាត រូបនេះបានឲ្យដឹងថា ចាប់ប្រលូកប្រដាល់ជិត ១០ឆ្នាំមកនេះ មិនធ្លាប់ទទួលបានឱកាសឡើងវាយ ដណ្ដើមខ្សែក្រវាត់ដូចកីឡាករល្បីៗដទៃឡើយ។ ខ្លួនគ្មានពាក្យអ្វីតវ៉ាបានត្រឹមទឹកភ្នែក និងតូចចិត្តសម្រាប់ខ្លួនឯង ដែលគ្មានអ្នកណាទទួលស្គាល់សមត្ថភាពរបស់គេបែបនេះ។

អ្នកប្រដាល់បទពិសោធន៍ក្រាស់ក្រែលរូបនេះបន្ថែមថា ប្រភេទទម្ងន់ ៧២ឬ៧៣ គីឡូក្រាម ក្នុងស្រុកខ្មែរ ខ្លួនផ្ដួលស្ទើរគ្មានសល់ នៅតែមិនដែលមានប៉ុស្តិ៍ទូរទស្សន៍ណា ចាប់អារម្មណ៍ហៅឡើងវ៉ៃដណ្ដើមខ្សែក្រវាត់។ យ៉ាងច្រើនមួយខែបានឡើងវ៉ៃម្ដង ខែខ្លះអត់បានវ៉ៃក៏មាន ជីវិតជាអ្នកប្រដាល់បើមិនបានឡើងវ៉ៃពិតណាស់ រកតែប្រាក់បង់ថ្លៃផ្ទះមិនបានផង។

កាលពីម្សិលមិញនេះ ព្រំ សំណាង បានយកឈ្នះជើងខ្លាំងថៃ Yodsiam sit pa nan Cherng ដែលកីឡាកររូបនេះជាអ្នកធ្វើឲ្យ ឡៅ ស៊ីណាត បាក់ជើង៕

ព្រំ​ សំណាង ស្រក់​ទឹក​ភ្នែក​ដែល​គ្មាន​ខាង​ណា​ហៅ​ឡើង​វ៉ៃ​​ដណ្តើម​ខ្សែ​ក្រវាត់​ ព្រំ​ សំណាង ស្រក់​ទឹក​ភ្នែក​ដែល​គ្មាន​ខាង​ណា​ហៅ​ឡើង​វ៉ៃ​​ដណ្តើម​ខ្សែ​ក្រវាត់​ ព្រំ​ សំណាង ស្រក់​ទឹក​ភ្នែក​ដែល​គ្មាន​ខាង​ណា​ហៅ​ឡើង​វ៉ៃ​​ដណ្តើម​ខ្សែ​ក្រវាត់​ ព្រំ​ សំណាង ស្រក់​ទឹក​ភ្នែក​ដែល​គ្មាន​ខាង​ណា​ហៅ​ឡើង​វ៉ៃ​​ដណ្តើម​ខ្សែ​ក្រវាត់​ ព្រំ​ សំណាង ស្រក់​ទឹក​ភ្នែក​ដែល​គ្មាន​ខាង​ណា​ហៅ​ឡើង​វ៉ៃ​​ដណ្តើម​ខ្សែ​ក្រវាត់​ ព្រំ​ សំណាង ស្រក់​ទឹក​ភ្នែក​ដែល​គ្មាន​ខាង​ណា​ហៅ​ឡើង​វ៉ៃ​​ដណ្តើម​ខ្សែ​ក្រវាត់​ ព្រំ​ សំណាង ស្រក់​ទឹក​ភ្នែក​ដែល​គ្មាន​ខាង​ណា​ហៅ​ឡើង​វ៉ៃ​​ដណ្តើម​ខ្សែ​ក្រវាត់​ ព្រំ​ សំណាង ស្រក់​ទឹក​ភ្នែក​ដែល​គ្មាន​ខាង​ណា​ហៅ​ឡើង​វ៉ៃ​​ដណ្តើម​ខ្សែ​ក្រវាត់​

ប្រភព៖ sabay

  • ព្រំ​ សំណាង ស្រក់​ទឹក​ភ្នែក​ដែល​គ្មាន​ខាង​ណា​ហៅ​ឡើង​វ៉ៃ​​ដណ្តើម​ខ្សែ​ក្រវាត់​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: