Mourinho ត្រូវ​ចោរ​ប្រុង​លួច​គាស់​ចូល​ក្នុង​ភូមិគ្រឹះ​នៅ​ទីក្រុង​ឡុង​

ភូមិគ្រឹះតម្លៃជាង២៥លានផោនរបស់លោក Jose Mourinho ដែលស្ថិតនៅក្នុងទីក្រុងឡុងត្រូវចោរព្យាយាមគាស់ចូលតែមិនបានសម្រេច។

Mourinho ត្រូវ​ចោរ​ប្រុង​លួច​គាស់​ចូល​ក្នុង​ភូមិគ្រឹះ​នៅ​ទីក្រុង​ឡុង​Jose Mourinho និងភរិយា

យោងតាមសេចក្ដីរាយការណ៍ ពេលកើតហេតុ អ្នកចាត់ការទូទៅថ្មី Manchester United កំពុងមើលទូរទស្សន៍ នៅជាន់លើខណៈ អ្នកបម្រើបានឃើញជនសង្ស័យ ដែលជាបុរសមានមាឌមាំព្យាយាមគាត់ទ្វារចូល បន្ទប់ក្រោមដីធ្វើឲ្យនាងស្រែកឆោឡោតែម្ដង។

យ៉ាងណាក៏ដោយចោរដែលព្យាយាមគាស់ផ្ទះត្រូវបានសន្តិសុខឃាត់ខ្លួនភ្លាមៗមុនពេលដែលត្រូវប្រគល់ឲ្យប៉ូលិស ខណៈលោក Mourinho បានឈរមើលហេតុការណ៍ខាងលើតាមបង្អួច២នាក់ប្រពន្ធ។ ជនសង្ស័យមានឈ្មោះថា Gabor Roman មានអាយុ២៥ឆ្នាំ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៤សប្ដាហ៍៕

Mourinho ត្រូវ​ចោរ​ប្រុង​លួច​គាស់​ចូល​ក្នុង​ភូមិគ្រឹះ​នៅ​ទីក្រុង​ឡុង​

Mourinho ត្រូវ​ចោរ​ប្រុង​លួច​គាស់​ចូល​ក្នុង​ភូមិគ្រឹះ​នៅ​ទីក្រុង​ឡុង​

Mourinho ត្រូវ​ចោរ​ប្រុង​លួច​គាស់​ចូល​ក្នុង​ភូមិគ្រឹះ​នៅ​ទីក្រុង​ឡុង​

ប្រភព៖ sabay

  • Mourinho ត្រូវ​ចោរ​ប្រុង​លួច​គាស់​ចូល​ក្នុង​ភូមិគ្រឹះ​នៅ​ទីក្រុង​ឡុង​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: