មន្ត្រី​ក្រសួង​ទេសចរណ៍​ថៃ​ ចង់​ឲ្យ​វិស័យ​​​ទេសចរណ៍​ផ្លូវ​ភេទ​រលាយ​សាបសូន្យ

អាជ្ញាធរក្នុងប្រទេសថៃ កំពុងតែបញ្ចេញសកម្មភាពឆ្មក់ចូល និងបង្ក្រាបផ្ទះបន ពេស្យាចារ ក្រោយពេលដែលក្រសួងទេសចរណ៍បញ្ជាឲ្យលុបបំបាត់វិស័យទេសចរណ៍ផ្លូវភេទ ដើម្បីលុបលាងកេរ្តិ៍ឈ្មោះមិនល្អកន្លងមក ដែលត្រូវបានគេស្គាល់ថាជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរបរទេស ដែលត្រូវការសេវាកម្មផ្លូវភេទ។

មន្ត្រី​ក្រសួង​ទេសចរណ៍​ថៃ​ ចង់​ឲ្យ​វិស័យ​​​ទេសចរណ៍​ផ្លូវ​ភេទ​រលាយ​សាបសូន្យ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្ត្រីទីមួយ លោកស្រី Kobkarn Wattanavrangkul បានថ្លែងថា «ភ្ញៀវទេសចរមិនមែនមកប្រទេសថៃ ដើម្បីរកសេវាកម្មផ្លូវភេទឡើយ ពួកគេមកទីនេះដោយសារតែវប្បធម៌ដ៏ស្រស់បំព្រងរបស់យើង»។ លោកស្រី Kobkarn បានបន្ថែមទៀតថា «យើងចង់ឲ្យប្រទេសថៃមានគុណភាពចំពោះវិស័យទេសចរណ៍។ យើងចង់ឲ្យឧស្សាហកម្មផ្លូវភេទនេះរលាយសាបសូន្យ»។

គួរបញ្ជាក់ផងដែរថា ជាមធ្យមប្រទេសថៃទទួលបានភ្ញៀវទេសចរប្រមាណជា ១០លាននាក់ជារៀងរាល់ឆ្នាំ ដោយក្នុងនោះ ៦០ភាគរយគឺជាបុរស។ នេះបើតាមរបាយការណ៍របស់អង្គការ World Outreach International។ អង្គការមួយនេះក៏បានប៉ាន់ប្រមាណថា ៧០ភាគរយនៃភ្ញៀវទេសចរប្រុស ឬស្មើនឹង ៤,២លាននាក់ ដែលមកកម្សាន្តប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺដើម្បី «សិច»៕

ប្រភព៖ sabay

  • មន្ត្រី​ក្រសួង​ទេសចរណ៍​ថៃ​ ចង់​ឲ្យ​វិស័យ​​​ទេសចរណ៍​ផ្លូវ​ភេទ​រលាយ​សាបសូន្យ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: