ទឹក​ដល់​ច្រមុះ ​សិស្ស​បាក់ឌុប គួរត្រៀម​ខ្លួន​ដូចម្ដេច?

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិទូទាំងប្រទេស នឹងធ្វើឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។ ទន្ទឹមនឹងការជិតមកដល់នេះ ប្រហែលជាសិស្សខ្លះបានត្រៀមខ្លួនបានយ៉ាងល្អ ប៉ុន្តែនៅសិស្សខ្លះទៀត បែបមិនទាន់បានត្រៀមខ្លួនល្អនៅឡើយទេ។

ទឹក​ដល់​ច្រមុះ ​សិស្ស​បាក់ឌុប គួរត្រៀម​ខ្លួន​ដូចម្ដេច?

ដើម្បីជាការចែករំលែកបទពិសោធន៍ដល់សិស្សប្អូនជំនាន់ក្រោយ អតីតសិស្សពូកែនិទ្ទេស A រ៉េន សុខពេជ្រ បានប្រាប់ថា អ្នករៀនត្រៀមបានល្អ [រៀនតាំងពីក្រោមដល់លើ] មិនមានអ្វីចោទជាបញ្ហាទេ ដោយគ្រាន់តែរំលឹក និងធ្វើលំហាត់ឡើងវិញ និងមិនត្រូវចោលមុខវិជ្ជាណាមួយឡើយ។

យ៉ាងណាមិញ ចំពោះអ្នករៀនត្រៀមពុំបានល្អ សិស្សត្រូវរកគ្រូរៀនបំប៉ន លើមុខវិជ្ជាណាដែលពួកគេអត់សូវចេះ ត្រូវមានភាពក្លាហាន មិនត្រូវខ្មាសអៀន ត្រូវហ៊ានសួរគ្រូ សួរមិត្តភ័ក្ដិរាល់ចម្ងល់ទាំងឡាយ ដើម្បីទទួលបានការចង្អុលបង្ហាញ ឬគន្លឹះនៃមុខវិជ្ជាឬលំហាត់នោះ។

ម្យ៉ាង យុវជន សុខពេជ្រ និយាយថា សិស្សត្រូវចេះបែកចែកពេលវេលាឱ្យបានល្អ ទៅភាពជាក់ស្ដែងដែលខ្លួនអាចធ្វើបាន៖ “ពេលណាគាត់រៀនចូល (មុខវិជ្ជាណាមួយ) គាត់រៀនអាហ្នឹងទៅ។ មុខវិជ្ជាណា គាត់ខ្លាំង គាត់រៀនតិចទៅ តែកុំចោល រំលឹក។ មុខវិជ្ជាណាខ្សោយ ត្រូវបង្កើនពេលរៀនឱ្យបានច្រើន”។

មិនតែប៉ុណ្ណោះ អតីតសិស្សពូកែវិទ្យាល័យហ៊ុនសែនខ្សាច់កណ្ដាល បន្ថែមថា សិស្សថ្នាក់ទី១២ មិនត្រូវមើលរំលងវិញ្ញាសាចាស់ៗទេ ហើយការចេញវិញ្ញាសាទៀតសោត ក្រសួងមិនដែលចេញក្រៅពីសៀវភៅរបស់ក្រសួងឡើយ។“មិនមែនថា គេយកអាចាស់មកចេញទេ ប៉ុន្តែយើងដឹងពីទម្រង់នៃការចេញរបស់ក្រសួង។ មានលំហាត់ប៉ុន្មានរមាំង ស្រួលប៉ុន្មាន លំបាកប៉ុន្មាន …គាត់ស្ទាបស្ទង់ហើយ គាត់អាចរៀនហើយចំគោលដៅ”។ ប្រភពបញ្ជាក់។

ពេជ្របញ្ជាក់ថា សិស្សក៏គួរទិញសៀវភៅវិញ្ញាសា ឬលំហាត់ដែលគ្រូចងក្រង មកធ្វើតេស្តសមត្ថភាពខ្លួនឯង។ មិនតែប៉ុណ្ណោះ សិស្សត្រូវគេងឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យខួរក្បាលមានដំណើរការល្អ ដើម្បីប្រយុទ្ធក្នុងសមរភូមិសិក្សា ហើយពួកគេមិនត្រូវ ធ្វើឱ្យខ្លួនឯងមានសម្ពាធឡើយ មុនពេលស្វ័យសិក្សា៕

ប្រភព៖ sabay

  • ទឹក​ដល់​ច្រមុះ ​សិស្ស​បាក់ឌុប គួរត្រៀម​ខ្លួន​ដូចម្ដេច?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: