កម្ពុជា​ឈ្នះ​មេដាយ​មាស ៣​គ្រឿង​ហើយ​ ​ពី​​​ប្រកួត​កីឡា​សកលវិទ្យាល័យ​អាស៊ាន

​តាម​​ Page ​ផ្លូវ​ការ​របស់​អគ្គនាយកដ្ឋាន​កីឡា​បាន​ឲ្យ​ដឹង​ថា​ ​​គិត​មក​ដល់​ថ្ងៃ​នេះ​កម្ពុជា​ឈ្នះ​មេដាយ​មាស​​ចំនួន ៣​គ្រឿង​ហើយ​​​ រាប់​​​បញ្ចូល​​មេដាយ​មាស​កីឡា​វាយ​កូន​ឃ្លី​លើតុ​​វិញ្ញាសា​​១ ទល់​១ ​ដែល​ទើប​ដណ្ដើម​បាន​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​។

 

កម្ពុជា​ឈ្នះ​មេដាយ​មាស ៣​គ្រឿង​ហើយ​ ​ពី​​​ប្រកួត​កីឡា​សកលវិទ្យាល័យ​អាស៊ាន

 

​មេដាយ​មាស​​​បី​​គ្រឿង​ ដែល​កម្ពុជា​ដណ្ដើម​បាន​រួម​មាន ​កីឡា​ប៉េតង់​​ចំនួន ២​គ្រឿង​ ដណ្ដើម​បាន​កាល​ពី​ពេល​កន្លង​ទៅ។ ចំណែក​​មេដាយ​មាស​ទី​បី​កីឡាករ លឹម សុខឡុង ​វាយ​ឈ្នះ​កីឡាករ​ម៉ាឡេស៊ី​វគ្គ​ផ្ដាច់​ព្រ័ត្រ។

 

​ក្រៅ​ពី​មេដាយ​មាស​បី​គ្រឿង​នេះ ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ចំនួន ២​គ្រឿង​ផ្សេង​ទៀត​​​ ពី​កម្មវិធី​​នេះ​ដដែល ​​លើ​​ប្រភេទ​កីឡា​ប៉េតង់​ ៣ទល់​ ៣​នារី​៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​
រូប​ថត៖ អគ្គនាយកដ្ឋានកីឡា​