ទូរទស្សន៍ ETV គ្រោង​ផ្សាយ​ផ្ទាល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​ Svay Rieng Cup​

ទូរទស្សន៍​កម្សាន្ត​របស់​បាយ័ន​គឺ​ ETV គ្រោង​នឹង​ផ្សាយ​ផ្ទាល់​នៃ​ព្រឹត្តិការណ៍​ពាន​រង្វាន់​មិន​អាជីព​ Svay Rieng Cup ក្នុង​វគ្គ​ផ្តាច់​​ព្រ័ត្រ​ដែល​គ្រោង​ធ្វើ​នៅ​ដើម​សប្តាហ៍​ក្រោយ។

 

ទូរទស្សន៍ ETV គ្រោង​ផ្សាយ​ផ្ទាល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​ Svay Rieng Cup​

 

ពាន​រង្វាន់​បាល់ទាត់​ស្វាយ​រៀង​ខាប់​ លើក​ទី២​ ឆ្នាំ​២០១៦​ បាន​បញ្ចប់​វគ្គ​១​៨​ចុង​ក្រោយ​ហើយ​ និង​បាន​រក​ឃើញ​​៨​ក្រុម​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​១/៤ ហើយ​ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​កន្លង​មក​។

 

ទូរទស្សន៍ ETV គ្រោង​ផ្សាយ​ផ្ទាល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​ Svay Rieng Cup​

 

បន្ទាប់​ពី​រក​ឃើញ​៤​ក្រុម​មុន​គេ​កាល​ពី​ពីរ​សប្តាហ៍​កន្លង ការ​ប្រកួត​ក៏​បាន​រក​ឃើញ​៤​ក្រុម​ទៀត​ដែល​​ត្រូវ​បាន​រក​ឃើញ​កាល​ពី​​សប្តាហ៍​កន្លង​ទៅ​ បន្ទាប់​ពី​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ។
​សសយក​ក្រុង​បាវិត​ ២-១​ United Sez
​CEFED Angkor Fc ០-១​ ​​សសយក​ស្រុក​កំពង់​រោទិ៍​
​សសយក​ស្រុក​ស្វាយ​ទាប​ ​៤-០ ​ផ្សារ​ថូម៉ាក់ជីភូ​
​វៃកូ​អេស៊ី ៧-៣ ​ មិត្តល្អ

ទូរទស្សន៍ ETV គ្រោង​ផ្សាយ​ផ្ទាល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​ Svay Rieng Cup​

 

សរុប​ក្រុម​ដែល​ឡើង​ទៅ​វគ្គ​​៨​ក្រុម​ចុង​ក្រោម​​ និង​ត្រូវ​ប្រកួត​គ្នា​នៅ​សប្តាហ៍​ក្រោម​គឺ​
​ថ្ងៃ​សៅរ៍​ទី​២៣​ ខែ​កក្កដា​ ២០១៦
សសយក ក្រុងស្វាយរៀង vs បក្សីស្វាយរៀង,
សសយក សង្កាត់ស្វាយតឿ vs Sky Svay Rieng,

ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា ២០១៦​​
សសយក ក្រុងបាវិត vs សសយក ស្រុកស្វាយទាប,
សសយក ស្រុកកំពង់រោទិ៍ vs វៃកូ អេស៊ី។

 

កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ ស្វាយរៀងខាប់ ​លើក​ទី​២​ ឆ្នាំ​២០១៦​ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ ទី​៧ ខែ​សីហា ​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ ​ដែល​​​គ្រោង​ផ្សាយ​ផ្ទាល់​​ដោយ​ទូរទស្សន៍​ ETV​៕​

 

ទូរទស្សន៍ ETV គ្រោង​ផ្សាយ​ផ្ទាល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​ Svay Rieng Cup​

 

ទូរទស្សន៍ ETV គ្រោង​ផ្សាយ​ផ្ទាល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​ Svay Rieng Cup​

 

អត្ថបទ៖ ជាន ចាន់រ៉ា​
រូបថត៖ ផ្តល់ឲ្យ​