បទសម្ភាសន៍៖ ការ​ចាប់​អារម្មណ៍​របស់​ពលករ​ពី​ប្រទេស​កូរ៉េ​ចំពោះ​បណ្ឌិត កែម ឡី

នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ រាជធានី​ភ្នំពេញ អ្នក​មាន​សមាន​ចិត្ត​ចំពោះ​បណ្ឌិត កែម ឡី គ្រប់​ស្រទាប់​វណ្ណៈ​រាប់​រយ​នាក់ នាំ​គ្នា​ទៅ​ចូលរួម​ពិធី​បុណ្យ និង​គោរព​វិញ្ញាណក្ខន្ធ​លោក​នៅ​ថ្ងៃ​ទី​១៧ កក្កដា ដែល​ជា​ខួប ៨​ថ្ងៃ​ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ កក្កដា។

ក្រៅ​ពី​អ្នក​មក​ពី​បណ្ដា​ខេត្ត ក៏​មាន​អ្នក​ខ្លះ​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ប្រទេស​ក្រៅ មក​ចូលរួម​ពិធី​បុណ្យ​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដែរ។

សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាសន៍​របស់​លោក ឡេង ម៉ាលី ជាមួយ​លោក ឃិន តុល ដែល​ជា​ពលករ​ខ្មែរ​ធ្វើ​ដំណើរ​ពី​ប្រទេស​កូរ៉េ មក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។