ធ្វើ​ដូច​ម្ត៉េច​ដើម្បី​កម្ចាត់​អារម្មណ៍​ទុទិ្ទដ្ឋិ​និយម​ចេញ​ពី​ក្នុង​ខ្លួន

តើអ្នកតែងតែគិតថាជីវិតអ្នកពោរពេញដោយការលំបាក និងការតស៊ូត្រដាបត្រដួស? តើអ្នកតែងបារម្ភថាអ្នកមិនអាចតស៊ូឈ្នះស្ថានភាពលំបាកមួយទេមែនទេ? តើអ្នកតែងគិតថាខ្លួនឯងជាប់គាំង និងមិនអាចអភិវឌ្ឍគុណភាពជីវិតបានមែនទេ? តើអ្នកតែងតែគិតថាអនាគតរបស់អ្នកនឹងមិនអាចធ្វើដំណើរដល់កន្លែងល្អមួយមែនទេ? ប្រសិនបើអ្នកពិតជាមានអារម្មណ៍បែបនេះញឹកញាប់ នោះមានន័យថាអ្នកកំពុងតែជាប់ជំពាក់ជាមួយនឹងបិសាចមួយក្បាលដែលមានឈ្មោះថា ភាពទុទិ្ទដ្ឋិនិយមហើយ។ ចុះ ត្រូវធ្វើដូចម៉្តេចដើម្បីកម្ចាត់បញ្ហានោះចេញពីក្នុងខ្លួន? ចម្លើយគឺអ្នកគប្បីបង្កើតគំនិតសុទិដ្ឋិនិយមឱ្យបានច្រើនដើម្បីបណ្តេញគំនិតទុទ្ទិដ្ឋិនិយមនោះចេញពីក្នុងខ្លួនឱ្យជ្រះស្រឡះ។ តោះ មើលវិធីសាស្ត្រប៉ុន្មានយ៉ាងនេះទាំងអស់គ្នា៖

ធ្វើ​ដូច​ម្ត៉េច​ដើម្បី​កម្ចាត់​អារម្មណ៍​ទុទិ្ទដ្ឋិ​និយម​ចេញ​ពី​ក្នុង​ខ្លួន

១. លំហាត់ប្រាណបែបយ៉ូហ្គា និង សមាធិ៖ អំឡុងពេលសមាធិ អ្នកគប្បីត្រូវមានជំនឿចិត្តលើវា និងលះបង់គំនិតដែលត្រូវការនេះត្រូវការនោះ ដើម្បីឱ្យខួរក្បាលទទេស្អាត។ ជំនឿជាក់នេះនឹងជួយឱ្យជីវិតរបស់អ្នកអភិវឌ្ឍបានល្អ។ រីឯការហាត់យ៉ូហ្គា គប្បីហាត់ឱ្យបានយ៉ាងហោច ១៥នាទីជាប្រចាំដើម្បីបង្កើនការស្វែងយល់នៅក្នុងចិត្ត និងកាត់បន្ថយភាពតានតឹង។

២. ព្យាយាមនៅក្បែរមនុស្សដែលមានគំនិតសុទិដ្ឋិនិយម៖ យើងគឺជាចំណាំងផ្លាតនៃបរិយាកាស ក៏ដូចជាមនុស្សដែលនៅជុំវិញខ្លួនយើង។ ប្រសិននៅជុំវិញខ្លួន ពោរពេញដោយមនុស្ស ក៏ដូចជាបរិយាកាសវិជ្ជមាន ថាមពលល្អៗ វានឹងបង្កឱ្យអារម្មណ៍របស់អ្នកល្អ និងសុខភាពមាំមួនទៅតាមនោះដែរ។ ដូច្នេះ អ្នកគប្បីព្យាយាមនៅជាមួយនឹងមនុស្សដែលមានតែគំនិតសុទិដ្ឋិនិយម មនុស្សដែលស្រឡាញ់ ទុកចិត្ត និងចេះលើកទឹកចិត្តអ្នក។

៣. ស្មិងស្មាធិ៍ពិចារណា៖ ប្រសិនបើក្នុងចិត្តរបស់អ្នកស្ងប់ រូបកាយនៅខាងក្រៅក៏វាល្អទៅតាមនោះដែរ។ ព្យាយាមពិចារណាស្វែងរកឫសគល់នៃភាពអវិជ្ជមានដែលអ្នកមាន។ ពិចារណាដើម្បីកំណត់ទស្សនៈ និងអារម្មណ៍របស់អ្នក។ ពិចារណាមូលហេតុដែលធ្វើឱ្យអ្នកបង្កើតជាកំហុសឆ្គង និងភាពបរាជ័យ បន្ទាប់មកចាត់ទុកវាជាមេរៀន និងបទពិសោធន៍មួយដើម្បីជួយអ្នកធ្វើការសម្រេចចិត្តឱ្យបានកាន់តែប្រសើរជាងនេះទៀតនៅថ្ងៃអនាគត។

៤. ដឹងពីថាមពលរបស់អ្នក៖ ភាពមានដែនកំណត់អាចរស់រានបានដោយសារតែយើងគិតបែបនេះ ប៉ុន្តែបើយើងចេះប្រើប្រាស់ថាមពលក្នុងខ្លួន សមត្ថភាពរបស់យើងនឹងក្លាយជាគ្មានដែនកំណត់ដែរ។ ជំនឿជាក់ដែលយើងមាននៅក្នុងខ្លួន នឹងជួយឱ្យដំណើរជីវិតយើងជួបតែភាពអភិវឌ្ឍន៍។ ដឹងច្បាស់ពីថាមពលរបស់យើង ជួយឱ្យយើងចៀសឆ្ងាយពីភាពទុទ្ទិដ្ឋិនិយម។ អ្នកគប្បីរៀនស្វែងយល់ពីថាមពលនៃពាក្យ ភាពស្ងៀមស្ងាត់ គំនិត និងភាសាកាយវិការរបស់យើង៕

ប្រភព៖ mohameas

  • ធ្វើ​ដូច​ម្ត៉េច​ដើម្បី​កម្ចាត់​អារម្មណ៍​ទុទិ្ទដ្ឋិ​និយម​ចេញ​ពី​ក្នុង​ខ្លួន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:សុខភាព
Tags: