ដប​ទឹក​ពិ​សេស​ដែល​មិន​ប៉ះ​ពាល់​ទាំង​សុខ​ភាព និង​ប​រិ​ស្ថាន ហើយ​អាច​​រំ​​លាយ​​បាន​ដោយ​ខ្លួន​ឯង

គ្រប់គ្នាពិតជាបានដឹងហើយថា ដបទឹកផលិតពីប្លាស្ទិកដែលយើងកំពុងតែប្រើដាក់ទឹកផឹកសព្វថ្ងៃនេះគឺពិតជាប៉ះពាល់ទាំងសុខភាព និងបរិស្ថាន។ តាមការស្រាវជ្រាវបានឱ្យដឹងថា ដបទឹកប្លាស្ទិកដែលយើងផឹកទឹកហើយបោះចោលអាចមានអាយុកាលនៅលើផែនដីនេះរហូតដល់ទៅ ៤៥០ ឆ្នាំ។ ដបទឹកខ្លះអាចនឹងបំបែកខ្លួនដោយខ្លួនឯងដោយប្រើពេលរហូតដល់ទៅ ១ ០០០ ឆ្នាំផងក៏មាន។ ម្យ៉ាងទៀត ៩០% នៃដបទឹកមិនអាចប្រើឡើងវិញបានទេ។

ដប​ទឹក​ពិ​សេស​ដែល​មិន​ប៉ះ​ពាល់​ទាំង​សុខ​ភាព និង​ប​រិ​ស្ថាន ហើយ​អាច​​រំ​​លាយ​​បាន​ដោយ​ខ្លួន​ឯង

ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ និស្សិតសិក្សាផ្នែកឌីហ្សាញផលិតផលមួយរូបបានសិក្សាបង្កើតជាដបទឹកថ្មីមួយដែលមិនប៉ះពាល់ដល់ទាំងសុខភាព និងបរិស្ថាន ព្រោះវាអាចរលួយបានដោយខ្លួនឯង។ និស្សិត អារី ចុនសុន (Ari Jónsson) បានរកវិធីផលិតដបថ្មីដោយប្រើម្សៅពពួកសារាយក្រហមម្យ៉ាងលាយជាមួយទឹកបង្កើតបានជាដបទឹកមួយដែលអាចបំបែកធាតុវិញដោយខ្លួនឯង។

ដប​ទឹក​ពិ​សេស​ដែល​មិន​ប៉ះ​ពាល់​ទាំង​សុខ​ភាព និង​ប​រិ​ស្ថាន ហើយ​អាច​​រំ​​លាយ​​បាន​ដោយ​ខ្លួន​ឯង

និស្សិតខាងលើលើកឡើងថា៖ “ហេតុអីបានជាយើងនាំគ្នាប្រើដបគ្រាន់តែដាក់ទឹកផឹក ហើយគ្រវែងចោលដែលត្រូវការពេលរាប់រយឆ្នាំទើបអាចបំបែកធាតុដោយខ្លួនឯងបែបនេះធ្វើអី? ខ្ញុំគិតថានេះជារឿងបន្ទាន់មួយដែលត្រូវដោះស្រាយ” ។

ដប​ទឹក​ពិ​សេស​ដែល​មិន​ប៉ះ​ពាល់​ទាំង​សុខ​ភាព និង​ប​រិ​ស្ថាន ហើយ​អាច​​រំ​​លាយ​​បាន​ដោយ​ខ្លួន​ឯង

ដបទឹកពិសេសមួយនេះនឹងមានរូបរាងឡើងជាដបទឹកពេលមានទឹកក្នុងវា។ តែពេលគ្មានទឹក វានឹងចាប់ផ្តើមបំបែកធាតុរបស់វា។ ដបទឹកនេះធ្វើពីវត្ថុធាតុដើមធម្មជាតិ ហើយទឹកដែលដាក់ក្នុងដបនេះមានសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព៕

ដប​ទឹក​ពិ​សេស​ដែល​មិន​ប៉ះ​ពាល់​ទាំង​សុខ​ភាព និង​ប​រិ​ស្ថាន ហើយ​អាច​​រំ​​លាយ​​បាន​ដោយ​ខ្លួន​ឯង ដប​ទឹក​ពិ​សេស​ដែល​មិន​ប៉ះ​ពាល់​ទាំង​សុខ​ភាព និង​ប​រិ​ស្ថាន ហើយ​អាច​​រំ​​លាយ​​បាន​ដោយ​ខ្លួន​ឯង ដប​ទឹក​ពិ​សេស​ដែល​មិន​ប៉ះ​ពាល់​ទាំង​សុខ​ភាព និង​ប​រិ​ស្ថាន ហើយ​អាច​​រំ​​លាយ​​បាន​ដោយ​ខ្លួន​ឯង ដប​ទឹក​ពិ​សេស​ដែល​មិន​ប៉ះ​ពាល់​ទាំង​សុខ​ភាព និង​ប​រិ​ស្ថាន ហើយ​អាច​​រំ​​លាយ​​បាន​ដោយ​ខ្លួន​ឯង ដប​ទឹក​ពិ​សេស​ដែល​មិន​ប៉ះ​ពាល់​ទាំង​សុខ​ភាព និង​ប​រិ​ស្ថាន ហើយ​អាច​​រំ​​លាយ​​បាន​ដោយ​ខ្លួន​ឯង

ប្រភព៖ mohameas

  • ដប​ទឹក​ពិ​សេស​ដែល​មិន​ប៉ះ​ពាល់​ទាំង​សុខ​ភាព និង​ប​រិ​ស្ថាន ហើយ​អាច​​រំ​​លាយ​​បាន​ដោយ​ខ្លួន​ឯង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:សុខភាព
Tags: