តើដឹង​ថា​សម្បក​បន្លែ​​អ្វី​ខ្លះ​មាន​ប្រ​យោជន៍​ដល់​ស្បែក​មុខ​ដែរ​ទេ​?

តាមអ្នកជំនាញបានឱ្យដឹងថា សម្បកបន្លែមានផ្ទុកសារធាតុចិញ្ចឹមក្នុងកម្រិតដ៏ខ្ពស់មួយដែលមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពស្បែករបស់អ្នក។ ក្នុងសម្បកបន្លែមានផ្ទុកទាំងវីតាមីន សារធាតុចិញ្ចឹម និងជាតិទឹកពីធម្មជាតិនៅក្នុងនោះផងដែរ។ ដើម្បីសាកល្បងអ្វីដែលអ្នកធ្លាប់តែបោះចោលនេះ អ្នកគ្រាន់តែយកវាទៅលាងជាមួយទឹកក្តៅឱ្យឧណ្ហៗ និងអំបិលឱ្យបានស្អាត ហើយកិន ឬក្រឡុកវាឱ្យម៉ដ្តចូលគ្នាជាសាច់មួយ ជាការស្រេច។ រក្សាវាទុកក្នុងប្រអប់ស្អាតមួយ ហើយពេលណាអ្នកចង់លាប អ្នកអាចយកវាមកលាបលើផ្ទៃមុខរបស់អ្នកបាន។ ខាងក្រោមនេះគឺជាសម្បកបន្លែដែលអ្នកអាចយកមកធ្វើជាផលិតផលកែសម្ផស្សស្បែកមុខដោយខ្លួនឯងបាន៖

១. សម្បកត្រសក់

តើដឹង​ថា​សម្បក​បន្លែ​​អ្វី​ខ្លះ​មាន​ប្រ​យោជន៍​ដល់​ស្បែក​មុខ​ដែរ​ទេ​?

សម្បកត្រសក់ជួយកាត់បន្ថយស្នាមជាំនៅលើស្បែក។ វាក៏ជួយដល់បញ្ហាការឈឺភ្នែកបានផងដែរ។ ក្រោយពីធ្វើតាមការរៀបរាប់ខាងលើរួចហើយ អ្នកអាចយកវាមកលាបលើមុខ ហើយទៅលាងសម្អាតចេញនៅក្នុងរយៈពេល ១៥ នាទីក្រោយ។

២. សម្បកប៉េងប៉ោះ

តើដឹង​ថា​សម្បក​បន្លែ​​អ្វី​ខ្លះ​មាន​ប្រ​យោជន៍​ដល់​ស្បែក​មុខ​ដែរ​ទេ​?

ទឹកប៉េងប៉ោះមានប្រយោជន៍យ៉ាងច្រើនដល់ស្បែក ជាពិសេសនៅរដូវក្តៅ។ ដោយសារតែក្នុងទឹកប៉េងប៉ោះមានសារធាតុប្រឆាំងអ៊ុកស៊ីតកម្មជាច្រើន សម្បករបស់វាក៏ផ្តល់ជាផលវិជ្ជមានដល់ស្បែកផងដែរ ហើយថែមទាំងជួយបំបាត់ស្នាមជាំនៅលើស្បែកបានថែមទៀតផង។

៣. សម្បកដំឡូងជ្វា

តើដឹង​ថា​សម្បក​បន្លែ​​អ្វី​ខ្លះ​មាន​ប្រ​យោជន៍​ដល់​ស្បែក​មុខ​ដែរ​ទេ​?

ស្នាមខ្មៅនៅក្រោមប្រឡង់ភ្នែក ស្នាមជ្រីវជ្រួញគឺជាអ្វីដែលធ្វើឱ្យសោភណ្ឌភាពរបស់អ្នកបាត់បង់មែនទេ? ដើម្បីបានសម្រស់នេះមកវិញ អ្នកគ្រាន់តែយកសម្បកដំឡូងជ្វាទៅធ្វើតាមដូចការរៀបរាប់ខាងលើ ហើយយកវាមកលាបថ្នមៗនៅលើស្បែកមុខ រួចទុកវាឱ្យស្ងួតក្នុងរយៈពេល ១០ នាទីចាំទៅលាងជម្រះចេញជាមួយទឹក។ កុំភ្លេចបន្តធ្វើបែបនេះនៅសប្តាហ៍ក្រោយទៀតផង។

៤. សម្បកក្រូច

តើដឹង​ថា​សម្បក​បន្លែ​​អ្វី​ខ្លះ​មាន​ប្រ​យោជន៍​ដល់​ស្បែក​មុខ​ដែរ​ទេ​?

សម្បកក្រូចមានផ្ទុកសារធាតុជួយធ្វើឱ្យសពីធម្មជាតិដែលអាចកម្ចាត់បញ្ហាស្បែកខ្មៅដោយសារកម្តៅព្រះអាទិត្យបានក្នុងរយៈពេលតិចជាង ១ សប្តាហ៍។ គួរធ្វើតាមវិធីណែនាំខាងលើដើម្បីជួយលើកសម្រស់ស្បែករបស់អ្នក។

៥. សម្បកការ៉ុត

តើដឹង​ថា​សម្បក​បន្លែ​​អ្វី​ខ្លះ​មាន​ប្រ​យោជន៍​ដល់​ស្បែក​មុខ​ដែរ​ទេ​?

ក្រោយពេលបានអានអត្ថបទនេះហើយ សង្ឃឹមថាប្រិយមិត្ត មហាមាស ទាំងអស់ពេលចិតសម្បកការ៉ុតហើយពិតជានឹងមិនបោះសម្បកចោលដូចមុនទៀតនោះទេ។ ធ្វើតាមដូចវិធីដែលបានរៀបរាប់ខាងលើ ហើយយកមកលាបលើស្បែកមុខអ្នកត្រង់បរិវេណដែលស្បែកស្ងួត។ វីតាមីន ស៊ី (Vitamin C) ដែលមានក្នុងសម្បកការ៉ុតនឹងជួយបន្សើមស្បែកមុខរបស់អ្នកបាន៕

៦. សម្បកឆៃថាវ

តើដឹង​ថា​សម្បក​បន្លែ​​អ្វី​ខ្លះ​មាន​ប្រ​យោជន៍​ដល់​ស្បែក​មុខ​ដែរ​ទេ​?

សម្បកឆៃថាវមានផ្ទុកវីតាមីន ប៊ី សិក្ស (Vitamin B6) យ៉ាងសម្បូរបែបដែលវាអាចជួយបន្ទន់ និងកម្ចាត់មុនក្បាលខ្មៅនៅពេលដែលអ្នកយកវាទៅធ្វើដូចបានណែនាំខាងលើ ហើយយកមកលាបថ្នមៗលើស្បែកមុខ។

ខាងលើនេះគឺជាអត្ថប្រយោជន៍របស់សម្បកបន្លែដែលអ្នកធ្លាប់តែមើលរំលង និងក្រោយពេលចិតហើយតែងប្រមូលយកវាទៅបោះចោល។ ប្រិយមិត្តគួរសាកល្បងវិធីណាមួយខាងលើនេះ ព្រោះបានទាំងបន្លែធ្វើម្ហូបហើយបានទាំងផលិតផលជំនួយសម្ផស្សដែលអាចធ្វើដោយខ្លួនឯងបានថែមទៀតផង។ មហាមាស ក៏នឹងសាកល្បងជម្រើសណាមួយដែលបានរៀបរាប់ខាងលើដែរ ព្រោះបើមុខមហាមាសកាន់តែស្រស់ស្អាត ពិតជាមានអ្នកគាំទ្រកាន់តែច្រើនមិនខានទេ៕

ប្រភព៖ mohameas

  • តើដឹង​ថា​សម្បក​បន្លែ​​អ្វី​ខ្លះ​មាន​ប្រ​យោជន៍​ដល់​ស្បែក​មុខ​ដែរ​ទេ​?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:សុខភាព
Tags: