សព​លោក កែម ឡី នឹង​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ព្រឹក​ថ្ងៃ​២៤​កក្កដា

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ និង​គណៈកម្មការ​បុ​ណ្យឯកភាព​គ្នា​កំណត់​យក​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ២០១៦ ដើម្បី​ដង្ហែ​ចេញពី​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​និ ង​ខណ្ឌ​ជ្រោយចង្វារ យក​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​លោក​ស្ថិត​នៅ​ក្នុងភូមិ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ៕