ញាក់សាច់! វីដេអូថ្មីមួយ ទិដ្ឋភាពជាក់ស្តែង នៅកន្លែងកើតហេតុ រថយន្តធន់ធំ បុករះសម្លាប់មនុស្សអស់ ៨៤នាក់ នៅបារាំង (មានវីដេអូ)

បារាំង៖  យ៉ាងហោចណាស់ មនុស្សប្រមាណជាង ៨៤នាក់ បានស្លាប់បាត់បង់ជីវិត និងជាង៥០នាក់ផ្សេងទៀតរងរបួស ក្នុងអំពើភេរវកម្មមួយ ដោយការបើករថយន្ដដឹកទំនិញធន់ធំមួយគ្រឿង បើកសម្រុកបុកអ្នកដំណើរ ដែលកំពុងដើរលេងកម្សាន្ត  និងឈរទស្សនាការប្រគំតន្រ្តីក្នុងអំឡុងពេល ប្រារព្ធពិធីបុណ្យ Bastille Day ក្នុងទីក្រុង Nice ប្រទេសបារាំង។

តាមរយៈខ្សែវីដេអូឃ្លីប ដែលទទួលបានចុងក្រោយនេះ បង្ហាញពីទិដ្ឋភាពនៃ រថយន្តដឹកទំនិញធន់ធំ ពណ៌សមួយគ្រឿង បានបើកសម្រុកបុកអ្នកដំណើរ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ Bastille Day កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ដែលគេអាចលឺសូរសម្រែកមនុស្សស្រែក យ៉ាងត្រហឹងអឺងកង ហើយក្នុងនោះក៏មានសម្រែកស្រ្តីម្នាក់ បានស្រែកហៅកូនស្រីរបស់ខ្លួនខ្លាំងៗផងដែរ ខណៈមនុស្សជាច្រើននាក់ទៀត បាននាំគ្នាព្យាយាមរត់គេច ពីការបើកបុកនៃរថយន្តមួយគ្រឿង នោះ។

គួររំលឹកដែរថា ប៉ូលិសបានធ្វើការចាប់ខ្លួនជនសង្ស័យ ៧នាក់ ដែលជឿជាក់ថា ជាប់ពាក់ព័ន្ធនឹងអ្នកបើកបរផងដែរ ក្រោយពីបានបាញ់តដៃជាមួយនឹងក្រុមប៉ូលិស ក្នុងហេតុការណ៍មួយនោះ ហើយក្រុម ISIS ក៏បានអះអាងថា ការវាយប្រហារនេះ គឺជាស្នាដៃរបស់ពួកគេជាអ្នកធ្វើ ដែលបានបញ្ជូនសកម្មជនឈ្មោះ Mohamed Lahouaiej Bouhlel ដែលជាកងទាហានម្នាក់ ដើម្បីមកធ្វើសកម្មភាពមួយនេះ ហើយក្រោយមកក៏ត្រូវបានប៉ូលិសចាប់ខ្លួនបានផងដែរ៕

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់លើកមុន ទាក់ទងនឹងហេតុការណ៍នេះផងដែរ  បន្ទាប់ពីត្រូវបានរថយន្ដដឹកទំនិញមួយ ដែលបើកក្នុងចំងាយជាង១គីឡូម៉ែត្រ និងបើកសម្រុកបុកអ្នកដំណើរ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ Bastille Day ក្នុងទីក្រុង Nice នៃប្រទេសបារាំង កាលពីយប់មិញនេះ ដែលនេះជាអំពើវាយប្រហារភេរវកម្ម។

នេះបើតាមសាក្សី បាននិយាយឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ ក៏មានការបាញ់កាំភ្លើង មុននឹងអ្នកបើករថយន្ដដឹកទំនិញនេះ ត្រូវបានបាញ់សម្លាប់ ហើយបើយោងតាមរបាយការណ៍ របស់សារព័ត៌មានបារាំងបានលើកឡើង ឲ្យដឹងថា ក្រុម ISIS បានធ្វើការអះអាង និងទទួលខុសត្រូវថា សកម្មភាពមួយនេះពួកគេជាអ្នកប្រព្រឹត្ដិ។

ក្រោយពីមានហេតុការណ៍នេះ កាំភ្លើង​និងគ្រាប់បែក ត្រូវបានគេរកឃើញនៅក្នុង រថយន្ដដឹកទំនិញនេះ ដែលរថយន្ដនេះ បានបើកលើចិញ្ចើមផ្លូវក្នុងល្បឿន ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង និងកាច់ចង្កូតសម្ដៅមក ក្រុមមនុស្សរាប់រយនាក់ ដែលកំពុងតែមើលកាំជ្រួច។

អ្វីដែលរន្ធត់នោះ គឺខ្មាន់កាំភ្លើង ដែលជាអ្នកបើករថយន្ដដឹកទំនិញនេះ បានលោតចុះពីរថយន្ដនេះ បន្ទាប់ពីបុកនិងកិនមនុស្ស ហើយចាប់ផ្ដើមបាញ់កាំភ្លើងរះបន្ថែមទៀត។ នេះបើតាមមន្ដ្រីរបស់បារាំងបានឲ្យដឹងថា ខ្មាន់កាំភ្លើងនេះ ត្រូវបានបាញ់ស្លាប់ នៅក្បែរកន្លែងកើតហេតុនេះ។

យ៉ាងណាមិញ នាពេលនេះ ប៉ូលីសប្រឆាំងនឹងអំពើភេរវកម្ម កំពុងតែធ្វើការស៊ើបអង្កេត យ៉ាងក្ដៅគគុក នៅក្នុងការវាយប្រហារ នេះបើយោងតាមក្រសួងមហាផ្ទៃបារាំង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត