Nicky Wu រងរបួស​ធ្ងន់ ក្រោយ​ធ្លាក់​ពីលើ​រទេះគោ​

6 Videos

តារាសម្តែងដ៏ល្បីឈ្មោះ Nicky Wu បានរងរបួសត្រូវស្មា រហូតទទួលការវះកាត់ ក្រោយពីធ្លាក់ពីលើរទេះគោកាលពីពេលថ្មីៗនេះ ។

P9

Nicky Wu រងរបួស​ធ្ងន់ ក្រោយ​ធ្លាក់​ពីលើ​រទេះគោ​

តារាសម្តែងតៃវ៉ាន់រូបនេះបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ស្តីពីជីវិតពិត ដែលពេលនោះរូបលោក ត្រូវបានគេឲ្យចុះទៅធ្វើដំណើរក្នុងព្រៃភ្នំ ។ នៅក្នុងកម្មវិធីនេះ លោក និង ក្រុមលោក បានធ្វើដំណើរទៅ កោះ Madagascar ដើម្បីធ្វើទំនាក់ទំនងជាមួយជនជាតិភាគតិចលើកោះ ក៏ដូចជាតម្រូវឲ្យលោកប្រើប្រាស់ជីវភាពដូចជាអ្នកនៅលើកោះ ។ ពេលដែលលោកចុះទៅដល់ទីតាំង វាស្របពេលដែលជនជាតិភាគតិចប្រារព្ធពិធីប្រពៃណីខ្លួន ដែលក្នុងនោះក៏មានការប្រណាំងរទេះគោ ផងដែរ ។ ដោយសារតែបាត់បង់លំនឹងពេលដែលប្រណាំងរទេះគោ ទើបបណ្តាលឲ្យលោកធ្លាក់ រហូតធ្វើឲ្យលោករងរបួសស្មាយ៉ាងធ្ងន់ធ្ងរ ។

Nicky Wu រងរបួស​ធ្ងន់ ក្រោយ​ធ្លាក់​ពីលើ​រទេះគោ​

ក្រោយមកព័ត៌មាននេះត្រូវបានចែកចាយពាសពេញបណ្តាញសារព័ត៌មាន រហូតអ្នកគាំទ្រជាច្រើនបានផ្ញើសារនឹករឭករូបលោក ជាពិសេសជូនពរឲ្យលោកឆាប់ជាសះស្បើយពីរបួស ៕ ថាវរិទ្ធ (ប្រភព ៖ឡបលីផប)