តួកគី​​​​​​​​​ដក​មន្ត្រី​​ប៉ូលិស​​ជាង​​ ៨០០០​នាក់ ​ចេញ​​ពី​មុខតំណែង​​​

ប្រទេសតួកគី​​​​​ បាន​​​​​​ដក​​​​តំណែង​​មន្ត្រី​​ប៉ូលិស​ចំនួន​ជាង​ ៨០០០​នាក់​​​នៅ​ទូទាំង​​ប្រទេស​​​​​ពិសេស​​​នៅ​​ទីក្រុង​​អ៊ីស្តាន់ប៊ុល​ និង​អង់ការ៉ា ​ដោយ​​​ចោទ​ប្រកាន់​​​ពី​បទ​ជាប់​​ពាក់​ព័ន្ធ​​នឹង​​​​​រដ្ឋ​ប្រហារ​​មិន​បាន​​​ជោគជ័យ​​កាល​ពី​ថ្ងៃ​សុក្រ​​សប្ដាហ៍​មុន។ នេះ​​បើ​តាម​​មន្ត្រី​​សន្តិសុខ​ជាន់​ខ្ពស់តួក​គី​ បាន​​ប្រាប់​​​សារព័ត៌មាន​ Reuters ​នៅ​ថ្ងៃ​ច័ន្ទ​​ទី​​ ១៨​កក្កដា​​​​។

 

តួកគី​​​​​​​​​ដក​មន្ត្រី​​ប៉ូលិស​​ជាង​​ ៨០០០​នាក់ ​ចេញ​​ពី​មុខតំណែង​​​

 

ចំណាត់​ការនេះ​​​កើត​​​​​ឡើង​​​ ​ខណៈ ​ប្រធានាធិបតីតួក​គី​​​លោក​ Recep Tayyip Erdogan​បន្ត​​​បើក​ប្រតិបត្តិការ​បោស​សម្អាត​​​​​​​​​ក្រុម​បះបោរ​ ក្រោយ​មាន​​រដ្ឋ​ប្រហារ​​មិន​បាន​សម្រេច​​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់។

មនុស្ស​ជាង​ ៦០០០​នាក់​​​​​​​​​ ជា​​​កងទ័ព​ ​​​​ជា​អ្នក​ធ្វើការ​ក្នុង​ប្រព័ន្ធ​តុលាការ ​និង​​មន្ត្រី​​​​រដ្ឋ​​ជា​ច្រើន​រូប​ទៀត​​ ត្រូវ​​ចាប់​ខ្លួន​​​ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​​​នៅ​​​ទីក្រុង​ទាំង​ពីរ​ខាង​លើ ​និង​បន្សល់​​អ្នក​ស្លាប់​យ៉ាង​តិច​ ២៩០​នាក់៕

 

តួកគី​​​​​​​​​ដក​មន្ត្រី​​ប៉ូលិស​​ជាង​​ ៨០០០​នាក់ ​ចេញ​​ពី​មុខតំណែង​​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ reuters