រូបភាពប្លែកៗ​ពី Cosplay កម្ពុជា​ម្សិល​មិញ

Cosplay កម្ពុជា​ បាន​​ប្រ​ព្រឹត្ត​ទៅ​កាល​ពី​ម្សិល​មិញ​នៅ​មជ្ឈ​ម​ណ្ឌល​សហ​ប្រ​តិ​បត្តិ​ការ​កម្ពុជា​-ជប៉ុន​ ក្រោម​ការ​រៀប​ចំ​របស់​ Dark Fantasy សហការ​ជា​មួយ Sabay។ កម្ម​វិធី​ជា​ច្រើន​​បាន​បង្ហាញ​ឡើង​រួម​មាន​ សិល្បៈ Cosplay, ការ​បង្ហាញ​ម៉ូដ​ Cosplay, ការ​ច្រៀងរាំ, Mr. និងMs. Cosplay រួម​ទាំង​កម្ម​វិ​ធី​ជា​ច្រើន​ទៀត។

 

រូបភាពប្លែកៗ​ពី Cosplay កម្ពុជា​ម្សិល​មិញ

 

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ គឺ​កម្ម​វី​ធី​បាន​អនុ​ញ្ញាត​ឲ្យ​អ្នកចូលរួម​តែង​តួ​ជា ​Cosplay ទាំង​អស់​​បញ្ចេញ​សមត្ថភាព​ទាំង​ការ​រាំ ឬ​ច្រៀង​ ដែល​ញ៉ាំង​ឲ្យ​កម្ម​វិធី​កាន់​តែ​សប្បាយ​មួយ​កម្រិត​ទៀត។​​ Cosplayer នីមួយៗ​អាច​បង្កើត​ស្ទាយ​ពិសេស​ៗ​ផ្ទាល់​ខ្លួន​ដើម្បី​ទាក់​ទាញ​ចំ​ណាប់​ អារម្មណ៍ទស្សនិកជន​ ហើយ​ក៏​ដើម្បី​​ឈ្នះ​ពិន្ទុ​ពី​គ​ណ​កម្ម​ការ​ផង​ដែរ។

 

Cosplay​ គឺ​សំដៅ​ទៅ​លើ​ការ​ស្លៀក​ពាក់​ ឬ​តុប​តែង​ខ្លួន​ទៅ​តាម​តួ​អង្គ​ក្នុង​ខ្សែ​ភាព​យន្ត​ សៀវ​ភៅ ឬ​វីដេអូ​ហ្គេម​ ជា​ពិសេស​គឺ​តួ​តុក្កតា​ជប៉ុន។​ គោល​បំ​ណង​សំ​ខាន់​របស់វា​គឺ​ឲ្យ​យុវវ័យ​បង្ហាញ ឬ​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត​ និង​អាច​ឲ្យ​ពួក​គេ​បាន​ជួប​អ្នក​ដែល​មាន​ចំ​ណូលចិត្ត​ដូច​ខ្លួន​ផ្សេង​ៗ​ ទៀត។

 

ចង់​ដឹង​ថា​កម្ម​វីធី​ទាំង​មូល​មាន​ទិដ្ឋភាពយ៉ាង​ណា​នោះ​សូម​ទស្សនា​រួប​ និង​វីដេអូ​ខាង​ក្រោម៖​

 

រូបភាពប្លែកៗ​ពី Cosplay កម្ពុជា​ម្សិល​មិញ

រូបភាពប្លែកៗ​ពី Cosplay កម្ពុជា​ម្សិល​មិញ

រូបភាពប្លែកៗ​ពី Cosplay កម្ពុជា​ម្សិល​មិញ

រូបភាពប្លែកៗ​ពី Cosplay កម្ពុជា​ម្សិល​មិញ

រូបភាពប្លែកៗ​ពី Cosplay កម្ពុជា​ម្សិល​មិញ

រូបភាពប្លែកៗ​ពី Cosplay កម្ពុជា​ម្សិល​មិញ

 

 

អត្ថបទៈ យ៉ារិទ្ធ