​ផ្ទុះ​ព័ត៌មានចៀវៃ​កំពុង​មាន​ផ្ទៃ​ពោះ ខណៈ​ពោះ​ធំ​ខុស​ពី​ធម្មតា

ក្រោយ​ពេល​លេច​ធ្លាយ​រូប​ថត​ពោះ​ធំ​ប្រក្រតី​នៅ​លើ​អ៊ីនធឺណិត អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​លាន់​មាត់​តៗ​គ្នា​ថា តារា​សម្ដែង​ស្រី Ruby Lin កំពុង​ពពោះ​កូន​ទី​១​របស់​ខ្លួន។

 

​ផ្ទុះ​ព័ត៌មានចៀវៃ​កំពុង​មាន​ផ្ទៃ​ពោះ ខណៈ​ពោះ​ធំ​ខុស​ពី​ធម្មតា

 

ល្ងាច​ថ្ងៃ​ទី ១៦​ខែ​កក្កដា blogger ជន​ជាតិ​ម្នាក់​បាន​ចែកចាយ​រូបភាព​តារា​សម្ដែង​ជួរ​មុខ​តៃវ៉ាន់ Ruby Lin ត្រូវ​បាន​ក្រុម​ការងារ​របស់​ខ្លួន​ជូន​ដំណើរ​ចេញ​ទៅ​រថយន្ត​របស់​នាង។ នៅ​ក្នុង​រូប គេ​សង្កេត​ឃើញ​ថា​តួ​រឿង “ព្រះនាង​យេយេ” ស្លៀក​ពាក់​ខោអាវ​បែប​ធូរ​រលុង ពាក់​ស្បែក​ជើង​រាប​និង​ធ្វើ​ដំណើរ​យ៉ាង​ប្រញាប់ប្រញាល់​ហាក់​ដូច​ខ្លាច​គេ​ចាប់​អារម្មណ៍។ ក្រោម​ស្រទាប់​អាវ​ស្ដើង​នេះ គេ​អាច​មើល​ឃើញ​ថា ពោះ​របស់​តារា​វ័យ​៤០​ឆ្នាំ​នេះ​ពិត​ជា​ធំ​ខុស​ពី​សព្វ​មួយ​ដង។

 

ភ្លាម​ៗ​បន្ទាប់​ពី​រូប​នេះ​ត្រូវ​បាន​បង្ហោះ មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា​ស្រី​ស្អាត​កើត​ឆ្នាំ ១៩៧៤ ប្រាកដ​ជា​កំពុង​មាន​គភ៌​ជាក់​ជា​មិន​ខាន។ គួរ​បញ្ជាក់​ផង​ដែរ ទន្ទឹម​នឹង​ព័ត៌មាន​មាន​ផ្ទៃ​ពោះ​នេះ Ruby Lin និង​អនាគត​ស្វាមី​របស់​ខ្លួន ប្រុស​ស្អាត Wallace Huo នឹង​ចូល​រោងការ​នៅ​ថ្ងៃ​ទី ៣១​ចុង​ខែ​នេះ៕

 

​ផ្ទុះ​ព័ត៌មានចៀវៃ​កំពុង​មាន​ផ្ទៃ​ពោះ ខណៈ​ពោះ​ធំ​ខុស​ពី​ធម្មតា

 

ចុចអាន៖Fan Bingbing ព្រួយ​បារម្ភ​ពី​មង្គល​ការ​របស់​ចៀវៃ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
ngoisao