ថន លក្ខិណា ខឹងសម្បារខ្លាំង ពេលលឺគេថា ស្វាមីបងស្រី មិនទាន់លែងប្រពន្ធដើមដាច់ស្រេច!

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ថន លក្ខិណា បានចេញមុខបកស្រាយភ្លាមៗ ក្រោយពីត្រូវ សារព័ត៌មានក្នុងស្រុក វាយប្រហារលើ ស្វាមីបងស្រីរបស់នាង ដែលថាមិនទាន់លែងលះស្រួលបួលផង មករៀបការជាមួយនឹងប្រពន្ធថ្មី។

ចំពោះព័ត៌មានរសើបមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ កំពុងតែព្យាយាមតាមដាន និងចង់ដឹងថា តើស្វាមីអ្នកនាង ថន តារា ដែលត្រូវជាបងស្រីកញ្ញា ថន លក្ខិណា ពិតជាមិនទាន់លែងលះគ្នា ដូចនឹងអ្វីដែលព័ត៌មានក្នុងស្រុក បានចុះផ្សាយមែនដែរទេ? 

តារាសម្តែងស្រី ថន លក្ខិណា ក៏មិនបានបង្អង់យូរ បានសរសេរសារយ៉ាងវែងអន្លាយ ក្នុងហ្វេសប៊ុក ដើម្បីជម្រះមន្ទិលរបស់មហាជន ក្នុងរឿងមួយនេះផងដែរ។ ក្នុងនោះរូបនាង បានសរសេរថា "ផ្អើលក៏ផ្អើលយ៉ាងនេះ នាងខ្ញុំសូមផ្តាំទៅសារព័ត៌មានខ្មែរមួយចំនួនផងដែរថា បើជ្រុលតែបកប្រែពីគេមកដែរ ហេតុអ្វីមិនបកឲ្យអស់ទៅ ចាំបាច់ទុកមួយកំណាត់ទៀតធ្វើអី? ត្រង់ចំនុចសំខាន់ ដែលខាងប្រុសគាត់បានផ្តល់សម្ភាសន៍ ថាប្រពន្ធមុនគាត់មិនបានរៀបការទេ ហើយគាត់ក៏បានលែងលះគ្នាដែរ ចំនុចនេះម៉េចក៏មិនបកប្រែ យកមកចុះផ្សាយផង? ហេតុអ្វីក៏អាត្មានិយមម្ល៉េះ? តើអ្នកមានខួរគិតទេថា បើគេមិនទាន់លែងប្រពន្ធ តើគេអាចរៀបការប្រពន្ធថ្មីបានឬ? ទាំងច្បាប់អាពាពិពាហ៍ពិតជាពិបាកសុំណាស់។ អ្វីដែលសំខាន់ចាស់ទុំ ទាំងសងខាងបានដឹងលឺ និងសម្រេចឲ្យអ្នកទាំងពីររៀបការ។ ឈប់បានឈប់ទៅ កុំដើម្បីតែផលប្រយោជន៍របស់ខ្លួនសរសេរចំណងជើងតាមអំពើចិត្តនោះ វាធូរថ្លៃពេក ត្រូវគិតដល់ចិត្តគេផង បើរឿងនេះធ្លាក់ទៅលើគ្រួសារអ្នក តើអ្នកមានអារម្មណ៍បែបណា?សូមមេត្តាពិចារណាឡើងវិញ"

បើយោងតាមសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា អ្នកនាង ថន តារា ក៏បានបកស្រាយបន្ថែមចំពោះរឿង ដែលគេថាស្វាមីនាង មិនទាន់លែងលះប្រពន្ធដើមនេះផងដែរ។ ហើយរូបនាង បាននិយាយថា "ការបកប្រែត្រូវគឺមិនអីទេ តែបើបកខុស អ្នកខូចកិត្តិយសនោះ គឺ ខ្ញុំនិងគ្រួសារ។ ស្វាមីខ្ញុំមិនធ្លាប់រៀបការ ឬចុះអេត្រាស៊ីវិលទេ មិនពិតទេ បើគាត់មិនទាន់ចែកផ្លូវ ធ្វើម៉េចរូបខ្ញុំអាចរៀបការ នឹងរស់នៅ ជាមួយគាត់បាន"។  តារាស្រីរូបនេះ ក៏បានប្រាប់ឲ្យដឹងទៀតថា"ក្រោយពីនាងរៀបការ ជាមួយស្វាមីរួច គឺនាងនិងស្វាមី បានដឹកដៃគ្នាទៅជួប ឯកឧត្តម ឆាលើម យូបាណរុង នៅគេហដ្ឋានរបស់គាត់ និងថ្ងៃដែលប្រកាសរៀប នៅផ្ទះលោកប្ដីខ្ញុំ ហើយបើនិយាយពីសាច់ញាតិ ស្វាមីខ្ញុំ គឺពួកគាត់មកចូលរួម ច្រើនណាស់ មិនមែនមានតែម្នាក់ទេ"

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload