ម្តាយ​ស្លុត​ចិត្ត ក្រោយ​កូនស្រី​ត្រូវ​រថយន្ត​បុក ព្រោះ​រវល់​តែ​លេង​ហ្គេម Pokémon Go

ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ មានឈ្មោះថា Autumn Diesroth ត្រូវបានរថយន្តមួយគ្រឿងបុក ខណៈកំពុងតែលេងហ្គេម «Pokémon Go» ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៥ និង ២០នាទី ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងទីក្រុង Tarentum រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ហើយបណ្ដាលឲ្យនាងរងរបួសត្រង់ឆ្អឹងដងកាំបិត ជើង និងជាំមុខ។

ម្តាយ​ស្លុត​ចិត្ត ក្រោយ​កូនស្រី​ត្រូវ​រថយន្ត​បុក ព្រោះ​រវល់​តែ​លេង​ហ្គេម Pokémon Go

អ្នកស្រី Tracy Nolan ត្រូវជាម្តាយរបស់នាង Autumn បានប្រាប់ឲ្យដឹងថា «នាង (Autumn) បាននិយាយថា ម៉ាក់! ខ្ញុំបានលឺអំពីហ្គេម Pokemon Go ហើយខ្ញុំចង់សាកល្បងលេងវា… ឲ្យទូរសព្ទម៉ាក់មកខ្ញុំមក»។ នៅទីបំផុត នាង Autumn ក៏ទទួលបានទូរសព្ទម្តាយនាង ហើយបានចាប់ផ្តើមលេងតែម្តង។ មិនយូរប៉ុន្មាន ហ្គេមដើរចាប់សត្វចម្លែកៗមួយនេះ បាននាំនាងទៅដល់ផ្លូវ Hightway ដ៏ធំមួយ ដែលទីនោះហើយគឺជាកន្លែងកើតហេតុ។ ទោះបីជាយ៉ាងណា អ្នកបើកបររថយន្តមិនបានចាកចោលនាងឡើយ រហូតដល់នាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។

យ៉ាងណាមិញ អ្នកស្រី Nolan បានណែនាំថា «ឪពុកម្តាយមិនគួរអនុញ្ញាតឲ្យកូនៗរបស់អ្នកលេងហ្គេមនេះឡើយ ព្រោះអ្នកប្រាកដជាមិនចង់ឆ្លងកាត់រឿង ដែលខ្ញុំបានឆ្លងកាត់ឡើយ… ខ្ញុំពិតជាបានគិតថា ខ្ញុំនឹងបាត់បង់កូនស្រីរបស់ខ្ញុំ»៕

ប្រភព៖ sabay

  • ម្តាយ​ស្លុត​ចិត្ត ក្រោយ​កូនស្រី​ត្រូវ​រថយន្ត​បុក ព្រោះ​រវល់​តែ​លេង​ហ្គេម Pokémon Go已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: