​បើក​ការ​ប្រកួត​បាល់ទាត់​​ពាន​​​រង្វាន់​ Classy Cup 2016​​ នៅ​បាត់ដំបង​

​​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​​បាល់ទាត់​មិន​អាជីព Classy Cup 2016​ នៅ​ខេត្ត​បាត់ដំបង​ ​បាន​​ដំណើរ​ការ​ប្រកួត​​ចាប់​ពី​ល្ងាច​​​​ថ្ងៃ​ទី​​១៨​ ខែ​កក្កដា​​នេះ​ ​​ដល់​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៦​។

 

​បើក​ការ​ប្រកួត​បាល់ទាត់​​ពាន​​​រង្វាន់​ Classy Cup 2016​​ នៅ​បាត់ដំបង​ សកម្មភាព​ចាប់​ឆ្នោត​បែងចែក​ពូល

 

​លោក ជឿន សុភី​ អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​ខាង​លើ​​បាន​ឲ្យ​ដឹង​ថា ពាន​រង្វាន់​ Classy Cup 2016​​ ទទួល​បាន​ឧបត្ថម្ភ​ដោយ​សណ្ឋាគារ​ Classy​ និង​សហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​បាល់ទាត់​កូន​នាគ​បាត់ដំបង​។​ គោល​បំណង​ដែល​បង្កើត​កម្មវិធី​នេះ​ឡើង​ ដើម្បី​​បង្កើន​​មិត្តភាព​ ​សុខភាព​ និង​ចូល​រួម​ជួយ​អភិវឌ្ឍ ​វិស័យ​បាល់​ទាត់​នៅ​​ខេត្ត​បាត់ដំបង​ ​ឲ្យ​​កាន់​តែ​មាន​ការ​រីក​ចំរើន​ថែម​ទៀត​។

 

លោក​បន្ថែម​ថា ​កម្មវិធី​នេះ​​​​មាន​៣២ ​ក្រុម​​ចូល​រូម​​ប្រកួត​ប្រជែង​ ដែល​ក្រុម​នីមួយ​ៗ​ត្រូវ​បង់​ថ្លៃ​ចូល​រួម​ចំនួន ៣០​ដុល្លារ​អាមេរិក។ ​​​សម្រាប់​​​​ចំណាត់​ថ្នាក់​លេខ១ ​នឹង​​ទទួល​បាន​ពាន១​ មេដាយ​មាស​​​ និង​​​​​ប្រាក់​រង្វាន់ ​៥០០​ដុល្លារ​អាមេរិក​។ ចំណាត់​ថ្នាក់​លេខ​២ ​ទទួល​បាន​មេដាយ​ប្រាក់​​១ ​​គ្រឿង និង​​ទឹក​ប្រាក់​៣០០​ដុល្លារ​អាមេរិក​។ ​ស្រប​ពេល​ចំណាត់​ថ្នាក់​លេខ​៣​ ​ទទួល​បាន​មេដាយ​​​​សំរឹទ្ធ​១ ​ និង​​​ប្រាក់​ ២០០​ដុល្លារ​​អាមេរិក​។  ​​​​ក្រុម​លេង​ Fair play​ អ្នក​ចាំ​ទី​ល្អ​ កីឡាករ​ទាត់​បាល់​ចូល​ទី​​ច្រើន​ជាង​គេ​ និង​​កីឡាករ​លេង​ល្អ​ជាង​គេ​​ នឹង​​មាន​​​រង្វាន់​​លើក​ទឹក​ចិត្ត​ផង​ដែរ​៕

 

​បើក​ការ​ប្រកួត​បាល់ទាត់​​ពាន​​​រង្វាន់​ Classy Cup 2016​​ នៅ​បាត់ដំបង​

អត្ថបទ៖ នួន ស៊ីណា
រូប​ថត៖ ផ្ដល់​ឲ្យ​