ហួសចិត្ត! បុរសម្នាក់ សុំទានខុសបច្ចេកទេស ត្រូវបកអាក្រាតបាន ខ្មាសគេមិនស្ទើរ

ចិន៖ ថ្មីៗនេះបុរសសុំទានស្ទើរភ្លើង ខុសបច្ចេកទេសម្នាក់ ត្រូវបានក្របួចជាប់ ពេលក្លែងខ្លួនពិការដៃ ក្រាបអង្គុយសុំទាន ដោយមិនចេះខ្មាសគេ។

បើតាមប្រភពបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ បុរសម្នាក់ត្រូវបានគេប្រទះឃើញ អង្គុយលុតជង្គង់សុំទាន ក្រាបក្បាលដល់ដី នៅមុខផ្សារមួយកន្លែង ស្ថិតក្នុងក្រុង Yiwu ខេត្ត Zhejiang ប្រទេសចិន ក្នុងរូបភាពបោកបញ្ឆោតភ្នែកអ្នកដទៃ ដោយជនរូបនោះ បានក្លែងធ្វើជាជនពិការដៃម្នាក់ ជាហេតុធ្វើឲ្យអ្នកគ្រប់គ្នា មើលទៅពិតជាគួរឲ្យអាណិតអាសូរ លើរូបគាត់ជាខ្លាំង តែក្រោយពីដឹងការពិតមក ហួសចិត្តមិនស្ទើរ។

ប្រភពបន្តថា ដោយសកម្មភាពជនសុំទាន ដែលមិនស្គាល់អត្តសញ្ញាណរូបនោះ បានលេចចេញនូវរូបភាព ដែលគួរឲ្យសង្ស័យ ទើបត្រូវបានសន្តិសុខម្នាក់ ដែលយាមកាមនៅទីតាំងផ្សារនោះ ចាប់ក្របួចដោះអាវ របស់អ្នកសុំទានស្ទើរភ្លើងខាងលើនេះ ទើបដឹងថា បុរសរូបនោះ មិនមែនជាមនុស្សពិការដៃ ពិតប្រាកដឡើយ។

ជុំវិញរឿងរ៉ាវទាំងអស់នេះផងដែរ អ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានសម្តែងការខកចិត្តជាខ្លាំង នូវទង្វើដែលមិនគួរគប្បីមួយនេះ ដែលមនុស្សទូទៅ ធ្លាប់តែមានភាពអាណិតអាសូរ ទៅលើជនសុំទាន តែបែរប្រែជា ក្លែងបន្លំបោកប្រាស់ទៅវិញ។

អ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិថា៖

«ពេលនេះទឹកចិត្តខ្ញុំដែលធ្លាប់តែ អាណិតអាសូរចំពោះអ្នកសុំទាន ក្រោយពីឃើញរូបភាពបែបនេះ អារម្មណ៍ស្ទើរតែហោះចេញពីខ្លួនអស់ហើយ»

«កាត់ដៃរបស់គាត់ចោលម៉ងទៅ ធ្វើចឹងទើបគាត់អាចអង្គុយលុតជង្គង់ សុំទានបន្តទៀតបាន» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកករណីមួយផ្សេងទៀត កាលពីលើកមុន ទំព័រហ្វេសប៊ុកសៀងហៃ បានបង្ហាញពី។ ក្នុងវីដេអូ អ្នកប្រាកដជាមិនយល់ថា ហេតុអ្វីក៏បុរសម្នាក់នេះ ព្យាយាមទាញខោអ្នកសុំទាន ដែលដាច់ជើង នៅតាមផ្លូវសាធារណៈបែបនេះ យ៉ាងណាមិញអ្នកនឹងឃើញពីការពិត ក្រោយពីខោរបស់អ្នកសុំទាននេះ បានរបូត។

គួរបញ្ជាក់ថា បុរសជាអ្នកសុំទាននេះ បានដេកក្រាបនឹងបន្ទះស្គីមួយ និងជាក់ស្ដែងណាស់ គឺរូបគេមានជើងដ៏ល្អមួយគូ តែបែរជាបន្លំខ្លួនថា ជាមនុស្សពិការមួយកំណាត់ក្រោមទៅវិញ។ ក្រោយពីរឿងនេះបានបែកធ្លាយ អ្នកសុំទានរូបនេះ បានប្រញាប់ប្រញាល់រុញបន្ទះក្ដាររបស់ខ្លួនចេញយ៉ាងលឿន។

សូមទស្សនាវីដេអូខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត