មន្ត្រី​ក្រសួងទេសចរណ៍​ថៃ ចង់​ឲ្យ​វិស័យ​ទេសចរណ៍​ផ្លូវភេទ​រលាយ​សាបសូន្យ​

​អាជ្ញាធរ​ក្នុងប្រទេស​ថៃ កំពុងតែ​បញ្ចេញ​សកម្មភាព​ឆ្មក់​ចូល និង​បង្ក្រាប​ផ្ទះបន ពេស្យាចារ ក្រោយ​ពេលដែល​ក្រសួងទេសចរណ៍​បញ្ជា​ឲ្យ​លុបបំបាត់​វិស័យ​ទេសចរណ៍​ផ្លូវភេទ ដើម្បី​លុបលាង​កេរ្តិ៍ឈ្មោះ​មិនល្អ​កន្លងមក ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឋានសួគ៌​សម្រាប់​ភ្ញៀវទេសចរ​បរទេស ដែល​ត្រូវការ​សេវាកម្ម​ផ្លូវភេទ​។​