Heineken រៀបចំ​វគ្ត​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី #LiveYourMusic ជាមួយ EDM Cambodia

វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រាបៀរ Heineken ដែល​មានឈ្មោះ​ថា #LiveYourMusic ត្រូវ​បាន​ធ្វើ​ឡើង​នៅ EDM Cambodia Raveground កោះ​ពេជ្រ កាល​ពី​ថ្ងៃ​សៅរ៍ ទី១៦-កក្កដា កន្លង​មក​នេះ ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ។

 

សម្រាប់​កម្មវិធី​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ Heineken បាន​សហការ​​រៀបចំ​ជាមួយ​ក្រុម EDM Cambodia ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បីៗ​ប្រចាំ​កម្ពុជា ដូចជា Nikki Nikki, Bross La & Seav Jks, DJ Maily, Qas3, RXTHY, Vutha x Yoku, Scareface និង​DJ Lin ដែល​បាន​បង្ក​បរិយាកាស​រាត្រី​រាំរែក​មួយ​ដែល​មិន​អាច​បំភ្លេច​បាន។

 

Heineken រៀបចំ​វគ្ត​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី #LiveYourMusic ជាមួយ EDM Cambodia

 

ក្រៅ​ពី​ការ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បីៗ កម្មវិធី​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​បំផុត​ក្នុង​រាត្រី​នោះ​គឺ​កម្មវិធី “Takeover” ដែល​អនុញ្ញាត​ឱ្យ​អ្នក​ចូលរួម “បន្ត​វេន” គ្រប់​គ្រង​ជ្រើស​រើស​តន្ត្រី​ពី​ DJ ដោយ​ប្រើ​ខ្សែ​កង​ដៃ​ពិសេស​ម៉ាក Heineken អាច​បំភ្លឺ​ភ្លើង​ពណ៌​ក្រហម ឬ​បៃតង ដែល​អ្នក​ចូលរួម​អាច Vote ឬ​បោះឆ្នោត​បទ​ចម្រៀង​បន្ទាប់​តើ​បទ​មួយណា​ដែល​គេ​ចង់​ស្តាប់ ដោយ​មាន​ផ្ទាំង​អេក្រង់ LED ធំ​មួយ។

 

កម្មវិធី​តន្ត្រី​ផ្ទាល់ #LiveYourMusic ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប នៅ​តាម​បណ្តា​ក្លឹប​ល្បីៗ​ក្នុង​ខេត្ត​ក្រុង​ទាំង​នោះ ចាប់​ពី​ខែ​ឧសភា ដល់​ខែ​កក្កដា។

 

Heineken រៀបចំ​វគ្ត​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី #LiveYourMusic ជាមួយ EDM Cambodia

 

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ Heineken សូម​ចូល www.facebook.com/heineken ៕

 

Heineken រៀបចំ​វគ្ត​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី #LiveYourMusic ជាមួយ EDM Cambodia

 

Heineken រៀបចំ​វគ្ត​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី #LiveYourMusic ជាមួយ EDM Cambodia

 

អត្ថបទ៖ ពាណិជ្ជកម្ម​