Putin ​ហៅ​ទូរស័ព្ទ​ទៅ​ប្រធានាធិបតី​ទួរគី​ភ្លាមៗ ក្រោយ​មាន​រដ្ឋប្រហារ

Putin ​ហៅ​ទូរស័ព្ទ​ទៅ​ប្រធានាធិបតី​ទួរគី​ភ្លាមៗ ក្រោយ​មាន​រដ្ឋប្រហារ

ក្រោយពីសកម្មភាពរដ្ឋប្រហារបានប្រព្រឹត្តទៅមួយបានថ្ងៃ ពោលគឺនៅថ្ងៃទី១៧ ខែកក្កដានេះ សារព័ត៌មានរដ្ឋរុស្ស៊ីបានផ្សាយឲ្យដឹងថា លោក Vladimir Putin បានផ្ដើមឲ្យមានការសន្ទនាគ្នាតាមខ្សែទូរស័ព្ទ ជាមួយនឹងលោក Recep Tayyip Erdogan ដើម្បីពិភាក្សាគ្នា ពីសុវត្ថិភាពរបស់អ្នកទេសចរជនជាតិរុស្ស៊ីជាច្រើន ដែលកំពុងស្ថិតនៅក្នុងប្រទេសទួរគី អំឡុងពេលកើតមានកលិយុគនយោបាយ ។
ក្នុងលិខិតចេញផ្សាយដោយវិមានក្រឹមឡាំង រុស្ស៊ីបានសម្ដែងការសោកស្ដាយជាខ្លាំង ដែលប្រទេសទួរគីកើតមានទង្វើរដ្ឋប្រហារនេះឡើង ដែលបង្កើតឲ្យមានអំពើហិង្សា និងការផ្ទុះអាវុធដាក់គ្នា ជាហេតុធ្វើឲ្យស្លាប់មនុស្សជាច្រើននាក់ ។ រុស្សីបានចូលរួមរំលែកទុក្ខចំពោះអ្នកដែលស្លាប់ដោយហេតុការណ៍នេះ ក៏ដូចជាបង្ហាញក្ដីសង្ឃឹមថា រដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាលដែលកកើតឡើងដោយការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពក្នុងប្រទេសនេះ អាចនឹងស្ដារឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ ។
ឆ្លៀតក្នុងឱកាសនេះដែរ រុស្ស៊ីក៏បានសម្ដែងក្ដីសង្ឃឹមថា ទួរគីអាចនឹងផ្ដល់ឲ្យសន្តិសុខ និងសុវត្ថិភាពដ៏ល្អបំផុត សម្រាប់ជនជាតិរុស្ស៊ីទាំងឡាយ ដែលកំពុងស្ថិតក្នុងដំណើរកម្សាន្តនៅប្រទេសទួរគី ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំង២នេះ ទើបតែស្ដារឡើងវិញបានបន្តិចប៉ុណ្ណោះ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំប្រទេសទាំង២នេះបានព្រមព្រៀងគ្នាថា ពួកគេនឹងជួបពិភាក្សាកិច្ចការប្រទេសជាតិ ក្នុងពេលដ៏ឆាប់ខាងមុខ ។
របាយការណ៍ចុងក្រោយស្ដីពីការធ្វើរដ្ឋប្រហារនៅទួរគីនេះ បានបង្ហាញឲ្យឃើញថា មនុស្ស២៦៥នាក់បានស្លាប់ និង១៤៤០នាក់ទៀតរងរបួស ដោយមានគ្រាប់បែកជាច្រើន ត្រូវបានគេទម្លាក់លើអគាររដ្ឋសភា និងអគារប្រធានាធិបតីក្នុងប្រទេស Ankara ៕

ប្រភព៖ kqube

  • Putin ​ហៅ​ទូរស័ព្ទ​ទៅ​ប្រធានាធិបតី​ទួរគី​ភ្លាមៗ ក្រោយ​មាន​រដ្ឋប្រហារ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: