ដូណាល ត្រាំ រងការវាយប្រហារពីក្រុមស្ត្រី ដោយសារតែការប្រកាន់ភេទ និងរើសអឺងពូជសាសន៍

លោកដូណាល ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ទទួលរងការរិះគន់យ៉ាងខ្លាំង ពីមហាជនអាមេរិក ដោយសារតែគោលនយោបាយមួយចំនួនរបស់លោក ធ្វើឲ្យពលរដ្ឋអាមេរិកមិនពេញចិត្ត ។ ទាំងនោះហើយ ធ្វើឲ្យលោកត្រាំ ពិបាក់ក្នុងការយកឈ្នះទៅលើលោកស្រីហ៊ីឡារី គ្លិនតុន ដែទទួលបានសម្លេងគាំទ្រភាគច្រើនពីអាមេរិកតាមការស្ទង់មតិ ។

កាលពីថ្ងៃទី១៧ ខែកក្កដា នៅមុនមហាសន្និបាតបក្សសាធារណរដ្ឋនៅទីក្រុង Cleveland រដ្ឋ Ohio អាមេរិក មានស្ត្រីជាង១៣០នាក់ បានកាត់កញ្ចក់ចូលរួមថតរូប សម្រាប់ប្រឆាំងទៅនឹងបេក្ខភាពប្រធានាធិបតីដូណាល ត្រាំ ។

លោក Tunik បានប្រាក់សារព័ត៌មាន AFP ពីការថតរូបអាក្រាកកាយខាងលើថា «រឿងរ៉ាវដែលពួគនាងបានធ្វើ គឺមានន័យអ្វីមួយ» លោកបញ្ចាក់ទៀតថា លោកត្រាំ គឺជាមនុស្សអាក្រក់ ដោយមានមើលស្រាលទៅលើស្ត្រី និងជនជាតិភាគតិច ។ ដូច្នេះហើយ ពួកនាងត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីផ្លាស់ប្តូរទស្សនៈរបស់លោក ត្រាំ ។

ស្ត្រីមួយរូបចូលរួមនៅក្នុងកម្មវិធីថតរូបខាងលើបានឲ្យដឹងថា នាងចង់ក្រោកឈរឡើងដើម្បីប្រឆាំងលោក ត្រាំ និងសមាជិកគណបក្សសាធារណរដ្ឋ ដែលមានទស្សនៈមិនល្អទៅលើក្រុមស្ត្រី និងជនអន្តោបវេសន៍ និងអ្នកស្រឡាញ់ភេទដូចគ្នា ។

កន្លងមកបេក្ខភាពគណបក្សសាធារណរដ្ឋ លោក ដូណាល ត្រាំ បានធ្វើឲ្យស្ត្រីនៅទូទាំងអាមេរិកខឹងសម្បាយ៉ាងខ្លាំង ដែលលោក បាននិយាយថា ត្រូវតែមានការដាក់ទោសដល់អ្នកដែលបានបំផ្លាញផ្ទៃពោះ ។ ទន្ទឹមនឹងនោះ លោកក៏បានថ្កោលទោសដល់គូប្រជែងរបស់ខ្លួន គឺលោកស្រីហីឡារី គ្លីនតុន ផងដែរ ។

នៅថ្ងៃទី១៨ ខែកក្កដា គណបក្សសាធារណរដ្ឋ បើកមហាសន្និបាតបក្ស ដើម្បីសម្រេចទៅលើបេក្ខភាព ប្រធានាធិតី តំណាងឲ្យគណបក្សសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខ ៕

ដូណាល ត្រាំ រងការវាយប្រហារពីក្រុមស្ត្រី ដោយសារតែការប្រកាន់ភេទ និងរើសអឺងពូជសាសន៍ ដូណាល ត្រាំ រងការវាយប្រហារពីក្រុមស្ត្រី ដោយសារតែការប្រកាន់ភេទ និងរើសអឺងពូជសាសន៍

ប្រភព៖ nokorwatnews

  • ដូណាល ត្រាំ រងការវាយប្រហារពីក្រុមស្ត្រី ដោយសារតែការប្រកាន់ភេទ និងរើសអឺងពូជសាសន៍已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: