សម្ដេចម៉ែ ប្រទាន​ព្រះរាជ​ទ្រព្យ​៤​លាន​រៀល ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ឆក់​ខ្សែភ្លើង​ និពន្ធដោយ : ថ្មីៗ       July-18-2016, 5:37 pm         392

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេចម៉ែ ប្រទាន​ព្រះរាជ​ទ្រព្យ​៤​លាន​រៀល ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ឆក់​ខ្សែភ្លើង​​ភ្នំពេញ ៖ សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​ប្រទាន​ព្រះរាជ​ទ្រព្យ​ចំនួន​៤​លាន​រៀល ដល់​ជនរងគ្រោះ​ឆក់​ខ្សែភ្លើង ដែល​កំពុង​សម្រាក​នៅ​មន្ទី​ពេទ្យ​ព្រះ​កុស​មៈ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​បានទទួល​ថវិកា​៤​លាន​រៀល​នេះ មាន​មុខរបរ​ជាងផ្សារដែក ស្រុកកំណើត នៅ​ខេត្តកណ្ដាល បាន​បាត់​បងដៃ​ទាំងពីរ​របស់ខ្លួន ត្រឹម​កំភួនដៃ​ដោយសារ​ឆក់​ខ្សែភ្លើង ពេល​កំពុង​ផ្សារ​ដែក​។​

​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​ចាត់​ព្រះរាជតំណាង​ព្រះអង្គ​នៅ​ទីក្រុង​ភ្នំពេញ ឲ្យ​យក​ព្រះរាជ​ទ្រព្យ​របស់​ព្រះអង្គ​ជូន ជនរងគ្រោះ​ចំនួន​៤​លាន​រៀល ក្រោយពី​ទ្រង់​បាន​ទត​ឃើញ​ការផ្សាយ​របស់​ទូរទស្សន៍​មួយ ពី​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ព្រះរាជ​ទ្រព្យ​ដ៏​ថ្លៃថ្លា​នេះ គឺ​កើតចេញពី​ព្រះរាជ​ហ​ឬ​ទ័យ​អាណិតអាសូរ សណ្ដោស​ប្រណី និង​ព្រះទ័យ​ទុកដាក់ ចំពោះ​កូនចៅ​របស់​ព្រះអង្គ ដែល​កំពុង​ជួប​ការលំបាក​។ នេះ​បើតាម​លោក អ៊ុំ ដារ៉ាវុធ ព្រះរាជតំណាង​សម្ដេចម៉ែ ដែល​បានប្រគល់​នូវ​ព្រះរាជ​ទ្រព្យ​ចំនួន​៤​លាន​រៀល​ជូន​ជនរងគ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុ​សមៈនៅ​ព្រឹក​ថ្ងៃទី​១៨ កក្កដា​នេះ ៕