សាច់​ផ្លែ​ឈើ​ទាំង​អស់​នេះ​អាច​ជួយ​កែ​ខៃ​​បញ្ហា​មុន​លើ​​ផ្ទៃ​មុខ​របស់​អ្នក​បាន​

មុន ជាសត្រូវនៃសម្រស់របស់មនុស្សគ្រប់គ្នា។ តែក៏គ្មានស្បែកមុខរបស់អ្នកណាមួយដែលអាចគេចផុតមិនឱ្យមុនកើតលើបានដែរ។ អ្វីដែលល្អនោះគឺការរកមធ្យោបាយការពារ និងកែខៃពេលស្បែកមុខរបស់អ្នកមានកើតមុន។ ខាងក្រោមនេះជាវិធីងាយៗដោយប្រើសាច់ផ្លែឈើធម្មជាតិដើម្បីដោះស្រាយបញ្ហានេះ៖

១. សាច់ដូង

សាច់​ផ្លែ​ឈើ​ទាំង​អស់​នេះ​អាច​ជួយ​កែ​ខៃ​​បញ្ហា​មុន​លើ​​ផ្ទៃ​មុខ​របស់​អ្នក​បាន​

ដូងសម្បូរដោយវីតាមីន អ៊ី (Vitamin E) ដែលល្អសម្រាប់ស្បែក។ បើសិនជាស្បែកមុខរបស់អ្នកមានសភាពស្ងួត រមាស់ និងមានមុន អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែយកសាច់ដូងមកញីថ្មមៗលើផ្ទៃមុខរបស់អ្នក ហើយទុកវាឱ្យស្ងួតដោយខ្លួនឯងចាំទៅលាងជម្រះចេញជាការស្រេច។

២. សាច់ក្រូច

សាច់​ផ្លែ​ឈើ​ទាំង​អស់​នេះ​អាច​ជួយ​កែ​ខៃ​​បញ្ហា​មុន​លើ​​ផ្ទៃ​មុខ​របស់​អ្នក​បាន​

ក្រូចត្រូវបានគេចាត់ទុកថាជាអ្នកមានគុណរបស់ស្បែក។ ពេលផ្ទៃមុខអ្នកមានមុន ហើយបើអ្នកយកសាច់ក្រូចទៅញីថ្មមៗលើវា នោះស្អែកឡើងអ្នកនឹងបានឃើញថា គ្រាប់មុននោះនឹងប្រែទៅជាក្រៀម។ សូម្បីតែយកទឹកក្រូចដែលបានច្របាច់ចេញហើយទៅលាបលើស្បែកក៏នឹងធ្វើឱ្យស្បែករបស់អ្នកមើលទៅស្រស់ស្អាតផងដែរ។

៣. សាច់ផ្លែស្ត្របឺរី

សាច់​ផ្លែ​ឈើ​ទាំង​អស់​នេះ​អាច​ជួយ​កែ​ខៃ​​បញ្ហា​មុន​លើ​​ផ្ទៃ​មុខ​របស់​អ្នក​បាន​

ស្ត្របឺរី សម្បូរដោយវីតាមីន ស៊ី (Vitamin C) ដែលផ្តល់ជាអត្ថប្រយោជន៍បន្ថែមដល់ស្បែក បើសិនជាអ្នកកើតមុនច្រើន។ អ្នកគ្រាន់តែយកសាច់វាទៅលាបលើស្បែកមុខដែលមានកើតមុន ទុកវាឱ្យស្ងួត ហើយទៅលាងជម្រះចេញជាមួយទឹកស្អាតជាការស្រេច។

៤. សាច់ផ្លែទំពាំងបាយជូរ

សាច់​ផ្លែ​ឈើ​ទាំង​អស់​នេះ​អាច​ជួយ​កែ​ខៃ​​បញ្ហា​មុន​លើ​​ផ្ទៃ​មុខ​របស់​អ្នក​បាន​

ទំពាំងបាយជូរ ជាផ្លែឈើដែលមានប្រសិទ្ធភាពមួយក្នុងការកម្ចាត់មុន។ គ្រាន់តែកិនសាច់ផ្លែទំពាំងបាយជូរ ហើយយកមកលាបលើស្បែកមុខដែលមានមុន ទុកឱ្យស្ងួត ហើយទៅលាងជម្រះជាការស្រេច។ អ្នកអាចធ្វើបែបនេះមួយថ្ងៃ ៣ ដងក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃ នោះនឹងបានឃើញពីប្រសិទ្ធភាពរបស់វាជាមិនខាន។

៥. សាច់ផ្លែឪឡឹក

សាច់​ផ្លែ​ឈើ​ទាំង​អស់​នេះ​អាច​ជួយ​កែ​ខៃ​​បញ្ហា​មុន​លើ​​ផ្ទៃ​មុខ​របស់​អ្នក​បាន​

សាច់ផ្លែឪឡឹកក៏អាចដោះស្រាយបញ្ហាមុនលើផ្ទៃមុខបានផងដែរ ព្រោះវាមានផ្ទុកសារធាតុដែលអាចបង្ការការឆ្លងពីកន្លែងដែលកើតទៅទីតាំងផ្សេងទៀតដែលមិនទាន់កើតនៅលើផ្ទៃមុខរបស់អ្នក។ អ្នកអាចប្រើសាច់ផ្លែឪឡឹកញីថ្នមៗលើផ្ទៃមុខរបស់អ្នក ២ ដងក្នុង ១ សប្តាហ៍។

៦. សាច់ផ្លែល្ហុង

សាច់​ផ្លែ​ឈើ​ទាំង​អស់​នេះ​អាច​ជួយ​កែ​ខៃ​​បញ្ហា​មុន​លើ​​ផ្ទៃ​មុខ​របស់​អ្នក​បាន​

អ្នកជំនាញស្បែកមុខបានឱ្យដឹងថា ពេលអ្នកយកសាច់ផ្លែល្ហុងទំទៅលាបលើផ្ទៃមុខដែលមានកើតមុន នោះខ្ទុះដែលមាននៅក្នុងមុននឹងហូរចេញមក ហើយមេរោគក៏ត្រូវសម្លាប់ដោយសារតែជាតិអាស៊ីតដែលមាននៅក្នុងសាច់ផ្លៃល្ហុងនោះផងដែរ។

៧. សាច់ផ្លែចេក

សាច់​ផ្លែ​ឈើ​ទាំង​អស់​នេះ​អាច​ជួយ​កែ​ខៃ​​បញ្ហា​មុន​លើ​​ផ្ទៃ​មុខ​របស់​អ្នក​បាន​

សាច់ផ្លែចេកសម្បូរដោយជាតិប៉ូតាស្យូម ហើយវានឹងជួយចិញ្ចឹមស្បែកពេលដែលស្បែកស្ងួត។ វិធីធ្វើគឺគ្រាន់តែយកចេក ៣ ផ្លែដាក់ក្នុងចានគោមមួយ លាយជាមួយទឹកដោះគោត្រជាក់។ ច្របល់គ្រឿងផ្សំទាំងពីរនេះបញ្ចូលគ្នាឱ្យសព្វម៉ដ្តល្អ ហើយយកមកលាបលើផ្ទៃមុខ ទុកឱ្យស្បួត និងទៅលាងជម្រះចេញជាមួយទឹកក្តៅឧណ្ហៗក្នុងរយៈពេល ១៥ នាទីក្រោយ។

៨. សាច់ផ្លែម្នាស់

សាច់​ផ្លែ​ឈើ​ទាំង​អស់​នេះ​អាច​ជួយ​កែ​ខៃ​​បញ្ហា​មុន​លើ​​ផ្ទៃ​មុខ​របស់​អ្នក​បាន​

ម្នាស់មានផ្ទុកប្រូតេអ៊ីនម្យ៉ាងដែលមានប្រយោជន៍សម្រាប់ការព្យាបាលស្បែកខូច។ លាងជម្រះផ្ទៃមុខរបស់អ្នកឱ្យស្អាត ហើយយកបន្ទះសាច់ផ្លែម្នាស់ស្តើងៗមកបិទត្រង់កន្លែងដែលមានមុន។ ពេលបន្ទះសាច់ផ្លែម្នាស់នោះស្ងួត និងជ្រុះ ទៅលាងជម្រះផ្ទៃមុខរបស់អ្នកជាការស្រេច។

៩. សាច់ផ្លែត្របែក

សាច់​ផ្លែ​ឈើ​ទាំង​អស់​នេះ​អាច​ជួយ​កែ​ខៃ​​បញ្ហា​មុន​លើ​​ផ្ទៃ​មុខ​របស់​អ្នក​បាន​

ត្របែក ជាផ្លែឈើដែលសម្បូរដោយវីតាមីនស៊ី និងសារធាតុប្រឆាំងអ៊ុកស៊ីតកម្មផ្សេងៗទៀតដែលមានប្រយោជន៍ចំពោះស្បែក។ យកសាច់ផ្លែត្របែកដែលបានឆ្កឹះគ្រាប់ចេញហើយមកញីថ្នមៗលើស្បែកមុខ ទុកវាឱ្យស្ងួត ហើយទៅលាងជម្រះជាមួយទឹកត្រជាក់ក្នុងរយៈពេល ១៥ នាទីក្រោយ។ ត្រូវចាំថា ពេលញីសាច់ផ្លែត្របែកលើផ្ទៃមុខដែលកើតមុន មិនត្រូវញេចមុនឱ្យបែកនោះទេ ព្រោះវាអាចធ្វើឱ្យឆ្លងទៅកន្លែងផ្សេងទៀតដែលមិនទាន់កើត៕

ប្រភព៖ mohameas

  • សាច់​ផ្លែ​ឈើ​ទាំង​អស់​នេះ​អាច​ជួយ​កែ​ខៃ​​បញ្ហា​មុន​លើ​​ផ្ទៃ​មុខ​របស់​អ្នក​បាន​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:សុខភាព
Tags: