ផឹក​ទឹក និង​ផឹក​ទឹក​ផ្លែ​ឈើ តើ​មួយ​ណា​មាន​ប្រ​យោជ​ន៍​ជាង​?

ការផ្សព្វផ្សាយពីគុណភាពទឹកផ្លែឈើ និងអត្ថប្រយោជន៍របស់វាហាក់មានភាពផុសផុលជាងរឿងផឹកទឹកធម្មតាដោយមិនបាច់ចំណាយប្រាក់។ តែតាមពិតទៅ មុននឹងមហាមាសធ្វើការបកស្រាយ តើអ្នកយល់ថាការទទួលទានទឹកផ្លែឈើ និងការទទួលទានទឹកធម្មតា មួយណាល្អ ឬក៏មានប្រយោជន៍ជាង?

ផឹក​ទឹក និង​ផឹក​ទឹក​ផ្លែ​ឈើ តើ​មួយ​ណា​មាន​ប្រ​យោជ​ន៍​ជាង​?

បើទាយមិនខុសទេ គ្រប់គ្នាប្រាកដជាជ្រើសយកការទទួលទានទឹកផ្លែឈើហើយមើលទៅ ព្រោះក្នុងទឹកផ្លែឈើសម្បូរទាំងវីតាមីន និងជីវជាតិជាច្រើនដែលមានប្រយោជន៍ដល់រាងកាយ។ តែតាមពិតទៅ អ្នកជំនាញបានប្រាប់ថា ការទទួលទានទឹកមានអត្ថប្រយោជន៍ជាងការទទួលទានទឹកផ្លែឈើទៅទៀត តែអ្នកក៏ត្រូវទទួលទានអាហារក្នុងរបបមួយដែលមានតុល្យភាព និងអាហារដែលសម្បូរវីតាមីន សារធាតុខនិជ ប្រូតេអ៊ីន និងកាបោន មុននឹងឈប់ ឬក៏នឿយណាយក្នុងការទទួលទានទឹកផ្លែឈើដែលមានជាតិផ្អែម។

ខាងក្រោមនេះជាអំណះអំណាងរវាងការទទួលទានទឹក និងការទទួលទានទឹកផ្លែឈើ៖

១. កាឡូរី

ផឹក​ទឹក និង​ផឹក​ទឹក​ផ្លែ​ឈើ តើ​មួយ​ណា​មាន​ប្រ​យោជ​ន៍​ជាង​?

ទទួលទានទឹកមិនបានផ្តល់កាឡូរីដល់រាងកាយនោះទេ។ ដូចនេះ អ្នកក៏មិនចាំបាច់បារម្ភពីរឿងឡើងទម្ងន់នោះទេ។ តែបើទទួលទានទឹកផ្លែឈើវិញ នោះវាមានកាឡូរីក្នុងបរិមាណដ៏ច្រើន។ ទទួលទានទឹកផ្លែឈើក៏ល្អម្យ៉ាងដែរ បើសិនជាអ្នកទទួលទានវាដោយមិនបន្ថែមស្ករចូលក្នុងនោះ។

២. ស្ករ

ផឹក​ទឹក និង​ផឹក​ទឹក​ផ្លែ​ឈើ តើ​មួយ​ណា​មាន​ប្រ​យោជ​ន៍​ជាង​?

ក្នុងទឹកគ្មានជាតិស្ករនោះទេ តែក្នុងទឹកផ្លែឈើមានដែលទទួលទានទៅជាហេតុបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ផ្លែឈើមានផ្ទុកជាតិស្ករពីធម្មជាតិ។ បើអ្នកចង់ទទួលទានទឹកផ្លែឈើ គួរកុំប្រើស្ករទើបជាការល្អ។

៣. ជាតិទឹក

ផឹក​ទឹក និង​ផឹក​ទឹក​ផ្លែ​ឈើ តើ​មួយ​ណា​មាន​ប្រ​យោជ​ន៍​ជាង​?

ទឹកអាចផ្តល់នូវជាតិទឹកដល់រាងកាយបានល្អប្រសើរជាងទឹកផ្លែឈើ។ បើទោះបីជាទឹកផ្លែឈើក៏ផ្តល់ជាតិទឹកដល់រាងកាយដែរក៏ពិតមែន តែបើឱ្យទឹក និងទឹកផ្លែឈើរត់ប្រណាំងគ្នាក្នុងទីលានរាងកាយរបស់យើង នោះទឹកពិតជារត់បានដល់ទីមុនទឹកផ្លែឈើជាមិនខាន

៤. ជាតិពុល

ផឹក​ទឹក និង​ផឹក​ទឹក​ផ្លែ​ឈើ តើ​មួយ​ណា​មាន​ប្រ​យោជ​ន៍​ជាង​?

ទឹកផ្លែឈើមានប្រសិទ្ធភាពក្នុងការលាងជម្រះជាតិពុលដែលផ្តុំឡើងក្នុងរាងកាយអ្នកក្នុងរយៈពេលពីរបីសប្តាហ៍ក៏ពិតមែន តែទឹកវិញគឺមានសមត្ថភាពក្នុងការលាងជម្រះរាល់ជាតិពុលដែលបានផ្តុំគ្នាក្នុងរាងកាយអ្នកតាំងពីរាប់ខែមកហើយឯនោះ។

៥. ងាយស្រួលរក

ផឹក​ទឹក និង​ផឹក​ទឹក​ផ្លែ​ឈើ តើ​មួយ​ណា​មាន​ប្រ​យោជ​ន៍​ជាង​?

ទឹកពិតជាងាយស្រួលនឹងរកផឹកបានឆាប់ជាងទឹកផ្លែឈើ។ តែធ្វើយ៉ាងណាត្រូវប្រាកដថាអ្នកបានផ្តល់ឱ្យរាងកាយអ្នកនូវសារធាតុចិញ្ចឹមបានគ្រប់គ្រាន់តាមរយៈការទទួលទានអាហារ បើសិនជាអ្នកមិនចង់ទទួលទានទឹកផ្លែឈើ៕

ប្រភព៖ mohameas

  • ផឹក​ទឹក និង​ផឹក​ទឹក​ផ្លែ​ឈើ តើ​មួយ​ណា​មាន​ប្រ​យោជ​ន៍​ជាង​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:សុខភាព
Tags: