ចង់​ដឹង​ពី​របៀប​កម្ចាត់​បញ្ហា​ត្អើក​ដែរ​ទេ?

 

ត្អើក អាចរាប់ទុកថាជាជំងឺមួយដែលតែងតែកើតឡើងភ្លាមៗដោយអ្នកមិនបានដឹងខ្លួន និងក្លាយជាបញ្ហារំខានមួយធ្វើឱ្យអ្នកព្យាយាមគ្រប់វិធីប្លែកៗដើម្បីកម្ចាត់វាចោល។ ថ្ងៃនេះ មហាមាស សូមណែនាំវិធីខ្លះៗដែលកើតចេញពីការសិក្សាស្រាវជ្រាវរបស់អាជ្ញាធរផ្នែកសុខភាពសាធារណៈមួយចំនួនដូចជា ប្រព័ន្ធផ្តល់សេវាថែទាំសុខភាពជាតិ (NHS) នៅក្នុងចក្រភពអង់គ្លេសជាដើម។ នៅទីនេះ យើងនឹងធ្វើការពិភាក្សាអំពីវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពមួយក្នុងការកម្ចាត់ត្អើក ហើយយើងថែមទាំងមានវីដេអូមួយដែលធ្វើការបង្ហាញអ្នកពីគំនិតយោបល់ប្លែកៗក្នុងការកម្ចាត់វាទៀតផង។ តោះ ទស្សនាវិធីខ្លះៗនៅខាងក្រោមទាំងអស់គ្នា៖

  • ដកដង្ហើមចូល បន្ទាប់មកទប់ខ្យល់ដង្ហើមមួយសន្ទុះប្រហែល ១០វិនាទី សឹមដកដង្ហើមចេញវិញម្តងបន្តិចៗ។ ធ្វើបែបនេះប្រហែល ៣ ទៅ ៤ដងជាប់គ្នា។ សម្រាកមួយសន្ទុះប្រហែល ២០នាទីក្រោយ សឹមធ្វើបែបនេះម្តងទៀត។
  • យកជង្គង់ទៅផ្អោបនឹងដើមទ្រូងប្រហែល ៣ ទៅ ៤នាទី។
  • ខ្ពុរមាត់ជាមួយនឹងទឹកកក។
  • សង្កត់ដើមទ្រូងថ្នមៗ ដោយកាយវិការទ្រេតខ្លួនទៅមុខបន្តិច។
  • ដាក់ទឹកខ្មេះប្រហែល ២ ទៅ ៣ដំណក់ចូលក្នុងមាត់។
  • ដាក់ស្ករសចូលក្នុងមាត់។ ទុកឱ្យវារលាយអស់ សឹមលេបចូលក្នុងពោះ។
  • ក្រេបទឹកត្រជាក់ដោយសន្សឹមៗ។
  • ទទួលទានទឹកក្តៅឧណ្ឌដោយសន្សឹមៗចុះទៅក្រោមដោយមិនដកដង្ហើម។
  • ហាន់ក្រូចមួយចំណិតស្តើង ដាក់វាលើអណ្តាត ជញ្ជក់វាឱ្យដូចជាស្ករគ្រាប់។
  • ទាញចុងអណ្តាតរបស់អ្នកជាមួយនឹងម្រាមដៃ បន្ទាប់មក យកវាមកកន្ត្រាក់ថ្នម។ ពេលខ្លះ វិធីនេះក៏អាចជួយបញ្ឈប់បញ្ហាត្អើករបស់អ្នកបានដែរ។

ប្រសិនបើបញ្ហាត្អើកនេះកើតឡើងក្នុងលក្ខខណ្ឌតូចតាច អ្នកអាចប្រើប្រាស់វិធីសាស្ត្រណាមួយខាងលើបាន។ ប៉ុន្តែ បើវាជាបញ្ហាធ្ងន់ធ្ងរ មិនព្រមឈប់ មិនថាអ្នកប្រើប្រាស់វិធីសាស្ត្រណាក៏ដោយនោះ អ្នកគប្បីទៅប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញ៕

ចង់​ដឹង​ពី​របៀប​កម្ចាត់​បញ្ហា​ត្អើក​ដែរ​ទេ?

ប្រភព៖ mohameas

  • ចង់​ដឹង​ពី​របៀប​កម្ចាត់​បញ្ហា​ត្អើក​ដែរ​ទេ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:សុខភាព
Tags: