ស្តាប់ ថន លក្ខិណា បកស្រាយ​រឿង​ស្វាមី​បងស្រី ថន ដា​រ៉ា មិនទាន់​លែងប្រពន្ធ​ដើម​

6 Videos


ក្រោយពីមានព័ត៌មានចុះផ្សាយថា ស្វាមីជនជាតិថៃរបស់តារាសម្តែង និង ពិធីការិនី ថន ដារ៉ា មិនទាន់លែងលះប្រពន្ធចាស់ ហើយមករៀបការប្រពន្ធថ្មីនោះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញពិភពសិល្បៈខ្មែរ រហូតដល់សាមីខ្លួនអ្នកនាង ថន ដារ៉ា និង ថន លក្ខិណា ផ្ទាល់បានសម្តែងប្រតិកម្មយ៉ាងខ្លាំងដាក់ព័ត៌មាននោះ ដោយកញ្ញា ថន លក្ខិណា ជាប្អូនស្រីបង្កើតរបស់អ្នកនាង ថន ដារ៉ា បានចេញមុខប្រកាសថាមិនមែនជាការពិតឡើយ ដែលការចុះផ្សាយបែបនេះ គឺជាចេតនាមួយបង្កឱ្យមានការយល់ច្រឡំធ្ងន់ធ្ងរណាស់សម្រាប់បងស្រីនាងនៅពេលនេះ ។

P9

ស្តាប់ ថន លក្ខិណា បកស្រាយ​រឿង​ស្វាមី​បងស្រី ថន ដា​រ៉ា មិនទាន់​លែងប្រពន្ធ​ដើម​
ស្តាប់ ថន លក្ខិណា បកស្រាយ​រឿង​ស្វាមី​បងស្រី ថន ដា​រ៉ា មិនទាន់​លែងប្រពន្ធ​ដើម​

ដោយលត់ដែកទាន់នៅក្តៅ ពេលនេះ ថន លក្ខិណា បានទម្លាយសារមួយយ៉ាងវែង ហើយសារនេះក៏បានបង្កប់ដោយភាពឆាបឆេះឈួល និង ក្តៅស្លឹកត្រចៀកផងដែរ ។ ជាមួយនឹងប្រតិកម្មនេះដែរ ថន លក្ខិណា ក៏បានបោះពាក្យធ្ងន់ដៃមិនអន់ទេទៅលើព័ត៌មានដែលចុះផ្សាយមិនគ្រប់ជ្រុងជ្រោយបែបនេះ ហើយនាងក៏បានអំពាវនាវដល់សារព័ត៌មានមួយចំនួនសូមបញ្ឈប់ការសរសេរអត្ថបទលើសពីការពិត និង មិនគ្រប់ជ្រុងជ្រោយទៀត ។

ស្តាប់ ថន លក្ខិណា បកស្រាយ​រឿង​ស្វាមី​បងស្រី ថន ដា​រ៉ា មិនទាន់​លែងប្រពន្ធ​ដើម​

គួរបញ្ជាក់ផងដែរថា អ្នកនាង ថន ដារ៉ា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ណាវៈរ៉ាត់ យូបាំរ៉ុង ជាមន្ត្រីជាន់ខ្ពស់របស់ប្រទេសថៃ តាមគន្លងប្រពៃណីខ្មែរកាលពីថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០១៦ កន្លងទៅ ហើយក្រោយរៀបការនាងក៏តាមស្វាមីទៅរស់ទឹកដីប្រទេសថៃដែរ ។

ស្តាប់ ថន លក្ខិណា បកស្រាយ​រឿង​ស្វាមី​បងស្រី ថន ដា​រ៉ា មិនទាន់​លែងប្រពន្ធ​ដើម​

ចង់ដឹងថា ការពិតនៅពីក្រោយរឿងនេះយ៉ាងណា សូមអានសារដើមរបស់ ថន លក្ខិណា ដែលបានបង្ហោះដូចខាងក្រោម ៖

«ផ្អើលអីក៏ផ្អើលយ៉ាងនេះ!!! នាងខ្ញុំសូមផ្តាំទៅសារព័ត៌មានខ្មែរមួយចំនួនផងដែរថា បើជ្រុលតែបកប្រែពីគេមកដែរហេតុអីក៏មិនបកឱ្យអស់ទៅ ចាំបាច់ទុកមួយកំណាត់ទៀតធ្វើអី ? ត្រង់ចំណុចសំខាន់ដែលខាងប្រុសគាត់បានផ្តល់បទសម្ភាសថា ប្រពន្ធមុនគាត់មិនបានរៀបការទេ ហើយគាត់ក៏បានលែងលះគ្នាដែរ ចំណុចនេះម៉េចក៏មិនបកប្រែយកមកចុះផ្សាយផង? ហេតុអីក៏អាត្មានិយមម្ល៉េះ ? តើអ្នកមានខួរគិតទេថា បើគេមិនទាន់លែងប្រពន្ធ តើគេអាចរៀបការប្រពន្ធថ្មីបានឬ ? ទាំងច្បាប់អាពាពិពាហ៍ពិតជាពិបាកសុំណាស់ ។ អ្វីដែលសំខាន់ចាស់ទុំទាំងសងខាងបានដឹងឮ និង សម្រេចឱ្យអ្នកទាំងពីររៀបការ ។ ឈប់បានឈប់ទៅ កុំដើម្បីតែផលយោជន៍របស់ខ្លួនសរសេរចំណងជើងតាមអំពើចិត្តនោះ វាធូរថ្លៃពេក ត្រូវគិតដល់ចិត្តគេផង បើរឿងនេះធ្លាក់ទៅលើគ្រួសារអ្នក តើអ្នកមានអារម្មណ៍បែបណា ? សូមមេត្តាពិចារណាឡើងវិញ។ RIP សារព័ត៌មានខ្មែរ»

                                                                    សាកល

ស្តាប់ ថន លក្ខិណា បកស្រាយ​រឿង​ស្វាមី​បងស្រី ថន ដា​រ៉ា មិនទាន់​លែងប្រពន្ធ​ដើម​