មេដឹកនាំ​ហ្វី​លី​ពី​ន​ប្រកាស​ចុះ​ចេញពី​តំណែង​ភ្លាម​ បើ​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿងញៀន​មិន​អស់​ក្នុង​រយៈពេល​០៦​ខែ​

​ត្រឹម​រយៈពេល​តែ​ប្រមាណ​២​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ ក្រោយ​ការ​ចូល​កាន់​តំណែង​របស់​លោក​ Rodrigo​ Duterte​ ជា​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ តួលេខ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុម​ជួញដូរ​ថ្នាំ​ញៀន​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ជាង​១០០​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​,​ ៤៣.០០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ និង​ចំនួន​ជាង​៦០.០០០​នាក់​បាន​ចេញ​មក​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ក្នុង​បទ​ប្រើប្រាស់​គ្រឿងញៀន​ ខណៈ​លោក​ប្រធានាធិបតី​ Rodrigo​ Duterte​ បាន​ប្រកាស​រួច​ហើយ​ថា​ ក្នុង​រយៈពេល​០៦​ខែ​ បើ​កម្ចាត់​ក្រុម​ជួញដូរ​ថ្នាំ​ញៀន​មិន​អស់ពី​ក្នុង​ប្រទេស​ទេ​នោះ​ លោក​នឹង​ចុះ​ចេញពី​តំណែង​ភ្លាម​ ដោយ​លោក​បាន​សុំ​ទោស​ជា​មុន​ចំពោះ​ក្រុម​គ្រួសារ​សាច់ញាតិ​ជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទាំងនោះ​ ។​

​ក្រោម​កណ្តាប់ដៃ​ដែក​របស់​លោក​ប្រធានាធិបតី​ Rodrigo​ Duterte​ អាយុ​៧១​ឆ្នាំ​រូប​នេះ​ បាន​ធ្វើ​ឲ្យ​ក្រុម​ជួញដូរ​ថ្នាំ​ញៀន​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​មាន​ជម្រើស​តែ​២​គត់​ប៉ុណ្ណោះ​ គឺ​ ៖​ ទី​១-​ចេញ​មុខ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ប៉ូលិស​ ដើម្បី​គេច​ផុត​ពី​សេចក្តីស្លាប់​ និង​ទី​២-​ត្រូវ​តែ​ស្លាប់​ ។​

​ចាប់តាំងពី​បាន​ឡើង​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​មក​ លោក​ Rodrigo​ Duterte​ បាន​បញ្ចេញ​នូវ​ចំណាត់ការ​ដាច់​ណាត់​ចំពោះ​ការ​កម្ចាត់​គ្រឿងញៀន​ និង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ៕​

Related