អតីត​កីឡាករ​ Chelsea ដែល​រង​របួស​ធ្ងន់​ធ្ងរ​ម្សិលមិញ​នៅ​មាន​សង្ឃឹម​ថា​អាច​ចូល​លេង​វិញ​បាន​

អតីតខ្សែប្រយុទ្ធក្លឹប Chelsea គឺកីឡាករ Demba Ba ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Shanghai Shenhua’s បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរអំឡុងក្រុមខ្លួនយកឈ្នះលទ្ធផល២ទល់នឹង១ Shanghai SIPG ។

ខណៈមនុស្សជាច្រើនមានការព្រួយបារម្ភជាខ្លាំងព្រោះខ្លាចខ្សែប្រយុទ្ធរូបនេះអាចនឹងបាត់បង់អាជីពរបស់ខ្លួនដោយសាររបួសនោះ ។ យ៉ាងណានៅពេលនេះលទ្ធផលថតតាម X-ray បានចេញមកហើយដោយជើងរបស់គេជាពិតជាបាក់មែន តែតាមការសន្និដ្ឋានរបស់គ្រូពេទ្យបានបញ្ជាក់ឲ្យដឹងថាជើងរបស់គេអាចនៅមានសង្ឃឹមនឹងត្រលប់មកជាសះស្បើយប៉ុន្តែរង់ចាំមើលរយៈពេល៨ខែសិន យ៉ាងណាដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រក៏ដូចជាកីឡាករផ្សេងៗបានធូរស្រាលចិត្តជាខ្លះ ។

តាមរយៈការបញ្ជាក់របស់ប្រធានក្លឹប Shaghai Shenhua’s បានឲ្យដឹងថា « យើងយកការព្យាបាលដ៏ល្អបំផុតសម្រាប់គេ ។ ខ្ញុំពិតជាសោកស្ដាយខ្លាំងវាស្ទើរតែធ្វើឲ្យ Ba ឃ្លាតឆ្ងាយពីបាល់ទាត់ទៅហើយ ។ បើសិនជាអាចប្ដូរខ្ញុំសុខចិត្តឲ្យក្លឹបចាញ់ការប្រកួតនោះប្រសើរជាងឃើញកីឡាករដ៏ល្អមួយរូបរងរបួសធ្ងន់ធ្ងរយ៉ាងនេះ ។ ព្រះពិតអយុត្តិធម៌ណាស់ម៉េចក៏ធ្វើបាបកីឡាករដ៏ល្អរូបនេះទៅវិញ »។

គួរបញ្ជាក់ថានៅក្នុងក្របខណ្ឌ Chinese Super League បច្ចុប្បន្នកីឡាករ Demba Ba គឺ Top Scorer ដោយគេបានស៊ុតបញ្ចូលទីបានសម្រេចចំនួន១៤គ្រាប់ក្នុងការបង្ហាញខ្លួន១៨ប្រកួត ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • អតីត​កីឡាករ​ Chelsea ដែល​រង​របួស​ធ្ងន់​ធ្ងរ​ម្សិលមិញ​នៅ​មាន​សង្ឃឹម​ថា​អាច​ចូល​លេង​វិញ​បាន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កីឡា
Tags: