ទស្សនា​រូបភាព ឌី សូ​នី​តា ធ្វើ​ខួបកំណើត​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ !

6 Videos

សម្រាប់ឆ្នាំនេះតារាសម្តែងរូបស្រស់ ឌី សូនីតា ហាក់េលងធំជាងរាល់ឆ្នាំ ដោយសារនាងបានធ្វើពិធី ខួបកំណើតធំដុំ ដោយជ្រើសយកសណ្ឋាគារសុខា ជាសណ្ឋាគារលំដាប់ផ្កាយ ៥ ធ្វើជាកន្លែងប្រារព្ធ្ពិធីខួបកំណើត កាលពីថ្ងៃទី ១៦ កន្លងទៅ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិនិងក្រុមគ្រួសារ ។ ប៉ុន្តែយ៉ាងណា ឌី សូនីតា បានអះអាងថា នាងមិនមែន ជាអ្នករៀបចំពិធីខួបកំណើតនេះទេ ។

P9

ទស្សនា​រូបភាព ឌី សូ​នី​តា ធ្វើ​ខួបកំណើត​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ !

តារាសម្តែង និង ចម្រៀងរូបរាងតូចច្រលឹង ឌី សូនីតា បានធ្វើពិធីខួបកំណើតរបស់ខ្លួននៅសណ្ឋា គារសុខា ។ បើតាមការរៀបចំពិធីនិងការតុបតែងផ្កាភ្ញី គេអាចដឹងថា ពិធីខួបកំណើតរបស់នាង ចំណាយប្រាក់អស់ច្រើនគួរសម។តែយ៉ាងណាមិនសូវឃើញមិត្តភក្តិក្នុងសិល្បៈចូលរួមច្រើននោះទេ ។ នៅថ្ងៃនោះគេ ឃើញ ឌី សូនីតា តុបតែងខ្លួនយ៉ាងស្រស់ប្លែកជាមួយនិងការស្លៀករ៉ូបពណ៌មាស និងពាក់ម្កុដយ៉ាងស្អាត ដូចព្រះនាងនៅក្នុងរឿងព្រេងនិទាន ។

ទស្សនា​រូបភាព ឌី សូ​នី​តា ធ្វើ​ខួបកំណើត​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ !

ក្នុងទឹកមុខរីករាយ ឌី សូនីតា បានបួងសួងនិងផ្លុំទៀនយ៉ាងរីករាយ ក្រោម ការអបអរពីសំណាក់មិត្តភក្តិ និង ក្រុមគ្រួសារ ។ អ្វីដែលគួរអោយកត់សំគាល់នោះ ឌី សូនីតា បាននិយាយថា ពិធីខួបកំណើតនេះ មិនមែនជាការរៀបចំ របស់នាងនោះទេ។បើតាមបំណងរបស់នាងគឺចង់ធ្វើជាលក្ខណៈតូចតាចទេ តែយ៉ាងណានេះជាការរៀបចំពីសំណាក់ ក្រុមគ្រួសារដែលចង់ធ្វើអោយនាងភ្ញាក់ផ្អើល ។

ទស្សនា​រូបភាព ឌី សូ​នី​តា ធ្វើ​ខួបកំណើត​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ !

នេះជាលើកទីមួយហើយ ដែលនាងបានទទួលនូវនំខួបកំណើតដល់ទៅ បួន ដែលក្រុមគ្រួសារនិងមិត្តភក្តិរៀបចំអោយនាងគ្រប់ទីកន្លែងគឺមានទាំងក្នុងបន្ទប់គេង ក្លឹប ហាង និង កន្លែងខារ៉ាអូខេ ជាដើម ។ ឌី សូនីតា ជាតារាសម្តែងដែលមានឈ្មោះបោះសម្លេងគួរសម ។ នាងធ្លាប់ ចូលរួមសម្តែងរឿងជាច្រើន មានទាំងរឿងភាគទូរទស្សន៍និងរឿងខ្នាតធំ ៕ ចេនី