ភិន សុ​ដា​លី​ស ក្លាយជា​នាយក​ប្រតិបត្តិ​ផលិតកម្ម​«មហាហង្ស​»

6 Videos


ពេលនេះ ភិន សុដាលីស បានក្លាយជានាយកប្រតិបត្តិផលិតកម្មមហាហង្សហើយ ដោយឪពុករបស់នាង គឺលោក អ៊ិន សុភិន បានផ្តល់តួនាទីនេះដល់កូនស្រីជាការលើកទឹកចិត្តនាង ។

P9

ភិន សុ​ដា​លី​ស ក្លាយជា​នាយក​ប្រតិបត្តិ​ផលិតកម្ម​«មហាហង្ស​»

ក្រោយបណ្តឹងលែងលះបានដល់ដៃតុលាការ តារាសម្តែង ភិន សុដាលីស ក៏បានវិលទៅរស់នៅជួបជុំក្រុមគ្រួសារឪពុកម្តាយនាងវិញ ក្រោយពីមិនអាចផ្សះផ្សាជាមួយប្តីឥតខាន់ស្លា គឺ លោក ប៉ែន ចំរ៉ុង មកនោះ ។ នាងបានវិលមករស់នៅផ្ទះវិញរយៈពេលជាងមួយខែមកហើយពោលគឺក្រោយពេលបណ្តឹងលែងលះដែលប្តឹងដោយ ប៉ែន ចំរ៉ុងបានដល់ដៃតុលាការ ។

ភិន សុ​ដា​លី​ស ក្លាយជា​នាយក​ប្រតិបត្តិ​ផលិតកម្ម​«មហាហង្ស​»

រហូតមកដល់ពេលនេះ ភិន សុដាលីស មានផ្ទៃពោះរយៈពេល ៧ ខែហើយ ហើយកូនក្នុងផ្ទៃរបស់នាង គឺជាកូនស្រី ។ ដើម្បីជាការលើកទឹកចិត្តឪពុករបស់នាង គឺ លោកអ៊ិន សុភិន បានផ្តល់តួនាទីជា«នាយកប្រតិបត្តិ» ដល់កូនស្រីដែលលោករំពឹងថា នាងនឹងមានការងារច្បាស់លាស់អាចបន្លប់ទុក្ខព្រួយ និង មានប្រភពចំណូលមួយសមរម្យ ។

ក្នុងនាមជាឪពុកម្នាក់ដែលតែងមានចិត្តសន្តោសប្រណីជានិច្ចចំពោះកូនបើទោះកន្លងទៅកូនប្រព្រឹត្តខុសឆ្គងក្តីក៏លោកអ៊ិន សុភិន សម្រេចផ្តល់ការងារនៅផលិតកម្ម ឲ្យនាងធ្វើ ព្រោះតែនាងធ្លាប់ធ្វើ ការងារនេះនៅមុនពេលនាងចាកចេញពីគ្រួសារដូចនេះលោកជឿថានាង អាចបំពេញការងារនេះបាន ហើយនាងក៏យល់ច្រើនពីការងារសិល្បៈស្រាប់ ។ នាងក៏នឹងមានសិទ្ធិឈប់សម្រាកដូចបុគ្គលិកដទៃ ដែរនៅពេលសម្រាលកូន ។

ភិន សុ​ដា​លី​ស ក្លាយជា​នាយក​ប្រតិបត្តិ​ផលិតកម្ម​«មហាហង្ស​»

សាលក្រមតុលាការនៃការប្តឹងលែងលះនឹងត្រូវចេញនៅថ្ងៃទី ២០ ខែកក្កដានេះក្រោយពីការ សម្របសម្រួលបីលើកតាមនិតិវិធីរបស់តុលាការបញ្ចប់ ហើយលោកជឿជាក់ថា កូនស្រីលោកនឹងមាន សិទ្ធិគ្រប់គ្រាន់ក្នុងការទទួលកូនស្រីនាងយកមកចិញ្ចឹម ហើយលោកក៏ទទួលស្គាល់និង រឹតតែអាណិតកូន ព្រមទាំងចៅនៅក្នុងផ្ទៃកាន់តែខ្លាំង ។ កូនស្រីលោកមានផ្ទះផ្ទាល់ខ្លួនដែរ តែលោកបើកសិទ្ធិឲ្យនាងសម្រេចចិត្តរស់នៅក្នុងផ្ទះជាមួយឪពុកម្តាយបន្ត ឬ ចង់រស់នៅដោយខ្លួនឯង គឺស្រេចតែចិត្តរបស់នាង ។

ភិន សុ​ដា​លី​ស ក្លាយជា​នាយក​ប្រតិបត្តិ​ផលិតកម្ម​«មហាហង្ស​»

តារាសម្តែង និង ជាកូនអ្នកជំនួញ អ្នកនាង ភិន សុដាលីស បានចាកចេញពីផ្ទះទៅរស់នៅ ជាមួយតារាសម្តែង ប៉ែន ចំរ៉ុង ក្រោយមានការជំទាស់ពីឪពុកដោយសារតែមិនពេញចិត្តចរិតរបស់ ប៉ែន ចំរ៉ុង នោះ ។ ប៉ុន្តែក្រោយរួមរស់ជាមួយគ្នាក្រោមដំបូលតែមួយមិនទាន់បានមួយឆ្នាំផង លោក ប៉ែន ចំរ៉ុង បានដាក់ពាក្យបណ្តឹងប្តឹងលែងលះភរិយាក្រោមហេតុផលថា «រស់នៅមិនចុះសម្រុងនឹងគ្នា» ដោយគិតតាំងពីខែមេសា ឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ សាលាដំបូងរាជធានីភ្នំពេញបានធ្វើការកោះហៅឲ្យចូលបំភ្លឺ និង ធ្វើការសម្របសម្រួលពីចាៅក្រម ជុំវិញបណ្តឹងប្តឹងលែងលះនោះចំនួន ៣ ដងរួចហើយ តែនោះតែមិនអាចផ្សះផ្សារបាន និងរង់ចាំតែការចេញសាលក្រមប៉ុណ្ណោះ ។

ភិន សុ​ដា​លី​ស ក្លាយជា​នាយក​ប្រតិបត្តិ​ផលិតកម្ម​«មហាហង្ស​»

ទស្សនិកជន ក៏ដូចជាអ្នកគាំទ្របានបង្ហាញអារម្មណ៍អាណិតអាសូរដល់ ភិន សុដាលីស ថាមិន គួរណា ប៉ែន ចំរ៉ុង ចិត្តដាច់ហ៊ានទាត់ចោលស្នេហារបស់នាងទាំងកណ្តាលទីធ្វើឲ្យនាងទទួលបន្ទុកមើល ថែទាំកូនក្នុងផ្ទៃម្នាក់ឯងផ្ទុយស្រឡះពីគ្រាដែលស្រឡាញ់គ្នាដំបូង ពោលពាក្យផ្អែមល្ហែមលួងលោមនាងថា ឲ្យស្គាល់ការសើចច្រើនជាងយំ បែរជាពេលនេះនាងយំច្រើនជាងហើយទៅវិញ ៕

                                                                          ដេវីត