ប្រធានាធិបតី​ ហ្វីលីពីន​ ជួបស្ដេច​ថ្នាំ​ញៀន​ដោយ​ផ្ទាល់​ “បើ​អ្នក​រត់​គេច​ខ្លួន​ អ្នក​នឹង​ត្រូវ​ស្លាប់”​

បុរសអ្នកជំនួញឈ្មោះ ភីធឺ លីម (Peter Lim) ដែលស្ថិតក្រោមការស៊ើបអង្កេតដោយសង្ស័យថាជាស្ដេចថ្នាំញៀន បានជួបជាមួយនឹងប្រធានាធិបតីថ្មីរបស់ប្រទេស ហ្វីលីពីន លោក រ៉ូទ្រីកូ ឌូតឺតេ (Rodrigo Duterte) ក្នុងបំណងនិយាយប្រាប់លោកប្រធានាធិបតីដោយផ្ទាល់ថា ខ្លួនមិនមែនជាស្ដេចថ្នាំញៀនឡើយ ហើយសន្យាសហការជាមួយប៉ូលិស រាល់ការស៊ើបអង្កេត និងប្ដេជ្ញាជួយក្នុងសង្គ្រាមប្រឆាំងថ្នាំញៀន ។
ប្រធានាធិបតី​ ហ្វីលីពីន​ ជួបស្ដេច​ថ្នាំ​ញៀន​ដោយ​ផ្ទាល់​ “បើ​អ្នក​រត់​គេច​ខ្លួន​ អ្នក​នឹង​ត្រូវ​ស្លាប់”​
“ខ្ញុំបញ្ជាក់ប្រាប់លោកឱច្បាស់ ប្រសិនបើមានភស្តុតាងថា លោកគឺជាមេខ្លោងថ្នាំញៀន ដូច្នេះ លោកនឹងត្រូវបានប្រហារជីវិត ហើយខ្ញុំមិនអាចជួយលោកបានឡើយ” លោក ឌូតឺតេ បញ្ជាក់ដូច្នេះ ក្នុងជំនួបជាមួយជនសង្ស័យរយៈពេលកន្លះម៉ោង ក្នុងទីស្នាក់ការភ្នាក់ងារប្រឆាំងថ្នាំញៀនទីក្រុង ដាវ៉ាវ (Davao) ។ លោកប្រធានាធិបតីនិយាយថា “ខ្ញុំមិនចូលចិត្តមនុស្សនិយាយកុហក” ព្រមទាំងព្រមានកុំឲ្យលោក លីម រត់គេចខ្លួនក្នុងពេលកំពុងស៊ើបអង្កេត ។

ភ្នាក់ងារប្រឆាំងថ្នាំញៀន ហ្វីលីពីន បានដាក់បញ្ចូលលោក លីម ទៅក្នុងបញ្ជីមេខ្លោងជួញដូរថ្នាំញៀន ដែលមានរហស្សនាមថា “ចាហ្កា (Jaguar)” ប៉ុន្តែលោក លីម បានបដិសេធចំបោះការចោទប្រកាន់នោះ ។ លោក ឌូតឺតេ ធ្លាប់បានព្រមានតាមកញ្ចក់ទូរទស្សន៍ថា លោក លីម ដែលជាជនសង្ស័យជនជាតិចិន នឹងត្រូវបានគេបាញ់សម្លាប់នៅអាកាសយានដ្ឋាន ពេលដែលត្រឡប់មកពីបរទេសវិញ ។

ចំណែកលោក លីម បញ្ជាក់ថា លោកស្នើសុំជួបជាមួយនឹងលោកប្រធានាធិបតី ក្នុងបំណងបកស្រាយថា ខ្លួនមិនបានពាក់ព័ន្ធជាមួយនឹងការជួញដូរថ្នាំញៀនឡើយ ប៉ុន្តែគ្រួសាររបស់លោកកំពុងជួបបញ្ហា និងការគំរាម ។

ប្រភព៖ kqube

  • ប្រធានាធិបតី​ ហ្វីលីពីន​ ជួបស្ដេច​ថ្នាំ​ញៀន​ដោយ​ផ្ទាល់​ “បើ​អ្នក​រត់​គេច​ខ្លួន​ អ្នក​នឹង​ត្រូវ​ស្លាប់”​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: