ចាប់​បាន​គិញ​ កូរ៉េខាងជើង​ ម្នាក់​ក្នុង​ប្រទេស​ ជប៉ុន ​

បុរសម្នាក់បានសារភាពថា ខ្លួនគឺជាពលរដ្ឋ កូរ៉េខាងជើង ដោយឆ្លងកាត់សមុទ្រ ជប៉ុន តាមទូកមួយគ្រឿង មានខ្លួនទទឹកជោគ នៅពេលប៉ូលិសនាំទៅកាន់មន្ទីរឃុំឃាំង ហើយត្រូវបានប៉ូលិស ជប៉ុន សួរចម្លើយក្នុងខេត្ត យ៉ាម៉ាគូ ។
ចាប់​បាន​គិញ​ កូរ៉េខាងជើង​ ម្នាក់​ក្នុង​ប្រទេស​ ជប៉ុន ​

បុរសនោះមានអាយុជាង ២០ ឆ្នាំ និយាយប្រាប់ប៉ូលិសថា រូបគេបានចាកចេញពីទីក្រុង ឈុងជីង ខេត្ត ហាំយ៉ុង តាមទូកឈើមួយគ្រឿងកាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន រចហើយលោតចូលទឹកសមុទ្រ ប្រើប្រាស់ពោងដើម្បីហែលបណ្ដែតខ្លួនរហូតដល់ព្រឹកថ្ងៃសៅរ៍ ទើបទៅដល់កំពង់ផែ សេនសាគី ។

ទោះយ៉ាងណា បុរសជនជាតិ កូរ៉េខាងជើង និយាយថា ខ្លួនរត់គេចពីការតាមដានរបស់ប៉ូលិស ក្រោយពីបានមើលវីដេអូ កូរ៉េខាងត្បូង ។ អាជ្ញាធរ ជប៉ុន បានបញ្ជូនជនសង្ស័យជាចារបុរស កូរ៉េខាងជើង ទៅកាន់មជ្ឈមណ្ឌលជនអន្តោប្រវេសន៍ទីក្រុង ណាកាសាគី ដើម្បីឲ្យមន្ត្រីអន្តោប្រវេសន៍សម្រេចថា តើត្រូវចាត់ចូលជាជនអន្តោប្រវេសន៍ ឬត្រូវឃុំខ្លួន ។

ប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេស ជប៉ុន ជួបប្រទះនឹងទូកឈើមួយចំនួនមកពី កូរ៉េខាងជើង នៅក្បែរឆ្នេរប្រទេស ជប៉ុន ហើយពេលខ្លះមានទាំងសាកសពមនុស្សផងដែរ ប៉ុន្តែអាជ្ញាធរមិនប្រាកថាតើពួកគេនរណាខ្លះជាចារបុរស ឬជាអ្នកនេសាទនោះទេ ។

ចាប់​បាន​គិញ​ កូរ៉េខាងជើង​ ម្នាក់​ក្នុង​ប្រទេស​ ជប៉ុន ​

ប្រែសម្រួល៖ kqube
ប្រភពៈ CNN

  • ចាប់​បាន​គិញ​ កូរ៉េខាងជើង​ ម្នាក់​ក្នុង​ប្រទេស​ ជប៉ុន ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: