មាន​ជំងឺ​ប្រចាំ​កាយ​សម្រេច​ចិត្ត​យក​ទឹក​ស្ទឹង​សង្កែ​ជា​កន្លែង​បញ្ចប់​ជីវិត​

ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលត្រូវបានប្រពន្ធអះអាងថា មានជំងឺប្រចាំកាយបានសម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួន នៅក្នុងស្ទឹងសង្កែ នៅត្រង់ចំណុចមុខមន្ទីរពេទ្យខេត្តបាត់ដំបង ក្រុម០៣ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ចុះផ្សាយនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
មាន​ជំងឺ​ប្រចាំ​កាយ​សម្រេច​ចិត្ត​យក​ទឹក​ស្ទឹង​សង្កែ​ជា​កន្លែង​បញ្ចប់​ជីវិត​
ជនរងគ្រោះឈ្មោះ ឈាង ឈា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិយាយអត ឃុំគុត្តតាសត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបុរសខាងលើបានមកព្យាបាលជម្ងឺនៅមន្ទីរពេទ្យខេត្តបាត់ដំបង លុះដល់ថ្ងែទី១៧ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង០៥ល្ងាចជនរងគ្រោះបានរត់ចេញពីមន្ទីរពេទ្យទៅលោតទឹកស្ទឹងសង្កែតែម្ដង។

លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា តាមសម្ដីរបស់ប្រពន្ធ មូលហេតុដែលជនរងគ្រោះលោតទឹកសម្លាប់ខ្លួន គឺបណ្ដាលមកពីមានជំងឺប្រចាំកាយ។

ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះ សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះលោតទឹកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅធ្វើពិធីបុណ្យតាមប្រពៃណី៕

ប្រភព៖ kqube

  • មាន​ជំងឺ​ប្រចាំ​កាយ​សម្រេច​ចិត្ត​យក​ទឹក​ស្ទឹង​សង្កែ​ជា​កន្លែង​បញ្ចប់​ជីវិត​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: