យុវជនម្នាក់ប៉ុនប៉ងរំលោភនាងក្រមុំត្រូវជាប់ខ្នោះ

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ដែល ជាជនល្មោភកាមត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកមោងឫស្សីឃាត់ខ្លួន ខណៈដែលជនរូបនេះបានរត់គេចខ្លួនអស់រយៈពេលពេញមួយថ្ងៃក្រោយពីគេបានធ្វើសកម្មភាពលបឡើងចាប់រំលោភក្មេងស្រី រងគ្រោះដែលទើបតែមានអាយុ១៣ឆ្នាំ ប៉ុន្តែមិនបានសម្រេច។
យុវជនម្នាក់ប៉ុនប៉ងរំលោភនាងក្រមុំត្រូវជាប់ខ្នោះ
លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការ នគរបាលស្រុកមោងឫស្សីបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១និង១៨នាទីរំលងអធ្រាត្រនៅចំណុចភូមិគួយជីកដី ឃុំរបស់មង្គល ស្រុក មោងឫស្សី ខេត្តបាត់ដំបងមានករណីចាប់ រំលោភសេពសន្ថវៈមួយបានកើតឡើង ដែលបង្កដោយជនសង្ស័យម្នាក់បានឡើងទៅលើផ្ទះក្មេងស្រីរងគ្រោះបំណងចាប់ រំលោភប៉ុន្តែមិនបានសម្រេច ។

យោងតាមពាក្យបណ្តឹងរបស់ក្មេងស្រី រងគ្រោះរស់នៅឃុំកើតហេតុខាងលើបាន រៀបរាប់ថា សព្វថ្ងៃនាងរស់នៅក្នុងផ្ទះនេះតែម្នាក់ឯងដើម្បីសិក្សាដោយសារតែក្រុមគ្រួសាររបស់នាងមានជីវភាពខ្វះខាត ទើបឪពុកម្តាយរបស់នាងបានចាកចេញពីភូមិកំណើតទៅនៅឯព្រំដែនកម្ពុជា-ថៃដើម្បីស៊ី ឈ្មួលដកដំឡូងឲ្យគេគ្រាន់បានប្រាក់កម្រៃ ខ្លះៗចិញ្ចឹមជីវិត ។

នាងបន្តថា នៅយប់ថ្ងៃកើតហេតុខណៈ ដែលនាងកំពុងដេកលង់លក់ទៅហើយនោះស្រាប់តែមានមនុស្សប្រុសម្នាក់បានលបឡើងទៅលើផ្ទះរបស់នាងដោយបានធ្វើសកម្មភាពចាប់ខ្ទប់មាត់នាងមិនឲ្យស្រែក និងបានគំរាមមិនឲ្យនាងរើបម្រះឡើយដែល សំឡេងនេះបានធ្វើឲ្យនាងស្គាល់ជននោះយ៉ាងច្បាស់គឺឈ្មោះ រី រិទ្ធ អាយុ២៥ឆ្នាំ រស់ នៅភូមិជាមួយគ្នា និងមានផ្ទះនៅក្បែរគ្នា ថែមទៀតផងនេះដោយសារតែគេឃើញ នាងរស់នៅម្នាក់ឯង។ ភ្លាមៗនោះដែរក្នុងពេលដែលយុវជនរូបនេះបម្រុងចាប់នាង រំលោភនាងបានរើបម្រះហើយស្រែកយ៉ាងខ្លាំងដើម្បីឲ្យអ្នកភូមិមកជួយទើបបង្កឲ្យមាន ការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកទាំងយប់ ហើយភ្លាមៗនោះជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។

ករណីនេះលោក គិត ហ៊ាង អធិការ នគរបាលស្រុកមោងឫស្សីបានចាត់កម្លាំងឲ្យចុះស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣៤ នាទីល្ងាចតាមបញ្ជារបស់លោក នួន សាន ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញនៃស្នងការ ដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិ វិធី ៕ សហការី

ប្រភព៖ Nokorwatnews

  • យុវជនម្នាក់ប៉ុនប៉ងរំលោភនាងក្រមុំត្រូវជាប់ខ្នោះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: