វិធីបំ​បាត់​អា​ការ​ក្អក និង​កំ​ចាត់​ស្លេស្ម​ពី​បំ​ពង់​ក​ដោយ​ទឹក​ស៊ី​រ៉ូ​ធម្ម​ជាតិ​ធ្វើ​​ពី​កា​រ៉ុត

ការ៉ុតជាបន្លែអាហារដ៏មានប្រយោជន៍ដល់សុខភាព ព្រោះវាមានផ្ទុកដោយវីតាមីនដ៏មានប្រយោជន៍ជាច្រើនដូចជាវីតាមីន ប៊ី ការ៉ូទីន (B- carotene) វីតាមីន អេ (Vitamin A) ដែលល្អចំពោះសុខភាពភ្នែក។ ក្រៅពីនេះ ការ៉ុតក៏មានផ្ទុកវីតាមីន ស៊ី (C) វីតាមីនខេ (K) និងវីតាមីនប៊ី (B) រួមជាមួយនឹងសារធាតុខនិជដូចជា ម៉ង់ហ្កាណែស (Manganese) ម៉ាញ៉េស្យូម (Magnesium) ផូស្វ័រ (Phosphorus) ប៉ូតាស្យូម (Potassium) កាល់ស្យូម (Calcium) និងដែក (Iron) ផងដែរ។

វិធីបំ​បាត់​អា​ការ​ក្អក និង​កំ​ចាត់​ស្លេស្ម​ពី​បំ​ពង់​ក​ដោយ​ទឹក​ស៊ី​រ៉ូ​ធម្ម​ជាតិ​ធ្វើ​​ពី​កា​រ៉ុត

ខាងក្រោមនេះ ជារូបមន្តធ្វើទឹកស៊ីរ៉ូធម្មជាតិប្រើបានទាំងកុមារ និងមនុស្សធំដែលអាចបំបាត់អាការក្អក និងស្លេស្មចេញពីក្នុងសួតបានយ៉ាងមានប្រសិទ្ធភាព៖

វិធីបំ​បាត់​អា​ការ​ក្អក និង​កំ​ចាត់​ស្លេស្ម​ពី​បំ​ពង់​ក​ដោយ​ទឹក​ស៊ី​រ៉ូ​ធម្ម​ជាតិ​ធ្វើ​​ពី​កា​រ៉ុត

គ្រឿងផ្សំ៖

ការ៉ុត ១/២ គីឡូក្រាម

ទឹកឃ្មុំ ៣ ទៅ ៤ ស្លាបព្រា

របៀបធ្វើ៖

យកការ៉ុតមកចិតជាចំណិតៗ ហើយលាងទឹកឱ្យស្អាត។ បន្ទាប់មក ដាក់វាស្ងោរក្នុងឆ្នាំងដោយដាក់ទឹកល្មមដើម្បីឱ្យវាទន់។ ពេលស្ងោរឆ្អិន លើកវាចេញពីភ្លើងទុកឱ្យត្រជាក់ ស្រង់ចេញ ហើយក្រឡុកវាឱ្យម៉ដ្ត។

ពេលទឹកស្ងោរការ៉ុតនោះត្រជាក់ហើយ ចាក់ទឹកឃ្មុំចូលតែម្តង។ បន្ទាប់មក អ្នកត្រូវយកទឹកនោះទៅចាក់ចូលក្នុងការ៉ុតដែលអ្នកបានក្រឡុកឱ្យម៉ដ្តមុននេះជាការស្រេច។ ភេសជ្ជៈនេះ អ្នកគួររក្សាវាទុកនៅកន្លែងដែលមានសីតុណ្ហភាពពី ៨ ទៅ ១០ អង្សាសេ។

វិធីបំ​បាត់​អា​ការ​ក្អក និង​កំ​ចាត់​ស្លេស្ម​ពី​បំ​ពង់​ក​ដោយ​ទឹក​ស៊ី​រ៉ូ​ធម្ម​ជាតិ​ធ្វើ​​ពី​កា​រ៉ុត

របៀបប្រើ៖

ទឹកស៊ីរ៉ូការ៉ុតនេះមិនប៉ះពាល់អ្វីដល់សុខភាពទេ ហើយអ្នកអាចប្រើវាញឹកញាប់បានដោយទទួលទានវាម្តងពី ៣ ទៅ ៤ ស្លាបព្រា។ មួយថ្ងៃ ឬពីរថ្ងៃក្រោយពីទទួលទានភេសជ្ជៈនេះ អ្នកនឹងកត់សម្គាល់ឃើញពីប្រសិទ្ធភាពរបស់វាដោយខ្លួនឯង៕

ប្រភព៖ mohameas

  • វិធីបំ​បាត់​អា​ការ​ក្អក និង​កំ​ចាត់​ស្លេស្ម​ពី​បំ​ពង់​ក​ដោយ​ទឹក​ស៊ី​រ៉ូ​ធម្ម​ជាតិ​ធ្វើ​​ពី​កា​រ៉ុត已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:សុខភាព
Tags: