ឱសថ​សម្រាប់​ប្រ​ឆាំង​នឹង​កូ​លេ​ស្ទេ​រ៉ុល (Cholesterol) និង​ជំ​ងឺ​លើស​ឈាម

ដោយសារកត្តាចំណីអាហារ និងសារធាតុគីមីក្នុងអាហារដែលយើងបរិភោគប្រចាំថ្ងៃ បញ្ហាជំងឺលើសឈាម និងការមានជាតិខ្លាញ់កកស្ទះក្នុងសរសៃឈាមតែងកើតមានឡើងលើមនុស្សក្នុងចំនួនយ៉ាងច្រើន។ ខាងក្រោមនេះ ជាគ្រឿងផ្សំលាយបញ្ចូលគ្នាដើម្បីទប់ទល់នឹងបញ្ហាខាងលើ៖

ឱសថ​សម្រាប់​ប្រ​ឆាំង​នឹង​កូ​លេ​ស្ទេ​រ៉ុល (Cholesterol) និង​ជំ​ងឺ​លើស​ឈាម

គ្រឿងផ្សំ៖

  • ខ្ញីឈូសហើយ ១ បន្ទះ
  • ខ្ទឹមសឈូសហើយ ១ កំពឹសតូច
  • ទឹកខ្មេះធ្វើពីស្រាផ្លែប៉ោម ១ ស្លាបព្រាបាយ
  • ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មា ១ ស្លាបព្រាបាយ

របៀបធ្វើ៖

របៀបធ្វើគឺងាយស្រួលបំផុត។ អ្នកអាចប្រើម៉ាស៊ីនក្រឡុក ឬលាយគ្រឿងផ្សំទាំងអស់ខាងលើបញ្ចូលគ្នាឱ្យសព្វដោយប្រើដៃក៏បាន។ រួចហើយរក្សាវាទុកក្នុងទូទឹកកករយៈពេល ៥ ថ្ងៃ។

របៀបប្រើ៖

អ្នកគួរទទួលទានភេសជ្ជៈនេះមុនពេលទទួលទានអាហារពេលព្រឹក និងអាហារពេលល្ងាច តែត្រូវចាំថាក្នុងមួយថ្ងៃមិនត្រូវទទួលទានវាឱ្យលើសពី ៣ ដងនោះទេ។ ក្រោយពីទទួលទានក្នុងរយៈពេលមួយសប្តាហ៍ អ្នកនឹងឃើញពីលទ្ធផលដ៏មានប្រសិទ្ធភាពដោយកម្រិតនៃជាតិកូលេស្ទេរ៉ុលនឹងចុះទាប ហើយការមានបញ្ហារឿងសម្ពាធឈាមក៏ត្រូវកាត់បន្ថយផងដែរ៕

ប្រភព៖ mohameas

  • ឱសថ​សម្រាប់​ប្រ​ឆាំង​នឹង​កូ​លេ​ស្ទេ​រ៉ុល (Cholesterol) និង​ជំ​ងឺ​លើស​ឈាម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:សុខភាព
Tags: