៥ វិធី ស្បែក​ប្រែជា​ស្អាត​បន្ទាប់ពី​ភ្ញាក់​ពី​គេង

៥ វិធី ស្បែក​ប្រែជា​ស្អាត​បន្ទាប់ពី​ភ្ញាក់​ពី​គេង

សរីរាង្គស្បែកនឹងធ្វើការជួសជុលកែលម្អដោយខ្លួនឯងនៅពេលដែលយើងគេងលក់ឬសម្រាក ហេតុនេះយើងគួរកេងយកប្រយោជន៍ពីទម្លាប់ធម្មជាតិនិងការគេងរបស់យើងជាពិសេសនៅពេលយប់តែម្តង ។ ហេតុអ្វីគ្រាន់តែគេងស្បែកក៏ប្រែជាស្អាតដែរ ? នៅពេលរាងកាយសម្រាកបម្រែបម្រួលអ័រម៉ូនជួយជំរុញដល់លំហូរឈាមទៅកាន់ស្បែកធ្វើឱ្យស្បែកស្រស់ថ្លានៅពេលភ្ញាក់ពីគេងវិញ ។ តើស្បែកធ្វើការអ្វីខ្លះនៅពេលយើងគេងលក់ ? នៅពេលអ្នកគេងលក់សីតុណ្ហភាពនៃស្បែកក្តៅជាងប្រក្រតី ដូចនេះស្បែកអាចស្រូបយកផលិតផលឬថ្នាំកម្ចាត់ភាពជ្រីវជ្រួញដែលអ្នកលាបនៅពេលយប់អាចនឹងមានប្រសិទ្ធភាពកាន់តែខ្លាំង ។ នៅពេលអ្នកសម្រាកក៏ដូចគ្នាស្បែកធ្វើការហត់នឿយពោលគឺវដ្តជីវិតនៃកោសិកា ស្បែកកើនឡើង ៨ ដងជាងធម្មតា ។

ក្នុងន័យដដែលនេះប្រសិនបើអ្នកមានបញ្ហាដំណេកគេងមិនលក់ឬក្រលក់ឬគេងបានតិចម៉ោងសុខភាពស្បែកប្រាកដជាចោទជាបញ្ហាពីព្រោះអ័រម៉ូនគ័រទីសុល (cortisol) ដែលជាអ័រម៉ូនស្រេ្តសនឹងកើនឡើងដែលជាហេតុពន្យឺតដល់ការផលិត ខូឡាជេនបង្កឱ្យស្បែកឆាប់ជ្រីវជ្រួញ ។តាមការរៀបរាប់ខាងលើការគេងក៏ជាគន្លឹះរក្សាសម្រស់ផងដែរដូចនេះយើងសូមណែនាំទម្លាប់ល្អៗដែលសុភាពនារីគួរប្រតិបត្តិដើម្បីភ្ញាក់ឡើងក្នុងសភាពស្បែកស្រស់ថ្លាសាច់ចាំតែម្តង ៖

១. សម្អាត៖ អ្នកមិនគួរភ្លេចលាងមុខឱ្យបានស្អាតហ្មត់ចត់ឡើយជាពិសេសគឺមុនពេលចូលគេង។ ការលុបលាងមុខមានសារសំខាន់ ២យ៉ាងគឺជម្រះចោលនូវសារធាតុកខ្វក់ជួយឱ្យគ្រីមបម្រុងស្បែកពេលយប់ជ្រាបបានល្អនិងលាងចេញនូវគ្រឿងសម្អាង ខ្លាញ់និងកម្ទេចកម្ទីដែលស្ទះរន្ធញើសងាយនឹងបណ្តាលឱ្យកើតមុន។ ការលាងមុខអាចបង្កើនប្រសិទ្ធភាពនៃផលិតផល ដែលអ្នកលាបមុនចូលគេង។ ស្បែកប្រភេទស្ងួតគួរជ្រើសរើសហ្វូមលាងមុខដែលមានសំណើមឬប្រេងឯស្បែកប្រភេទខ្លាញ់គួរជ្រើសរើសហ្វូមសម្រាប់ស្បែកខ្លាញ់និងកម្ចាត់មុន។ ចំពោះស្បែកងាយប្រតិកម្មគួរទុកពេល១០នាទីបន្ទាប់ពី លាងមុខមុននឹងប្រើផលិតផលបំបាត់ជ្រួញ។

២. រ៉ឺទីណ័ដ- Retinoid (វីតាមីនអាម្យ៉ាង ប្រើសម្រាប់ព្យាបាលមុន បំបាត់ជ្រួញ)៖ សុភាពនារីគួរជ្រើសរើសផលិតផលរក្សាវ័យដែលផ្សំពីសារធាតុរ៉ឺទីណ័ដពីព្រោះសារធាតុនេះមានប្រសិទ្ធភាពខ្លាំងក្នុងការបំបាត់ភាពជ្រីវជ្រួញ ប៉ុន្តែអ្នកគួរប្រើនៅពេលយប់ដោយសារពន្លឺថ្ងៃធ្វើឱ្យប្រសិទ្ធភាពវាថមថយ។

៣. ស្នាមខ្មៅក្រោមរង្វង់ភ្នែក៖ សត្រូវដ៏ខ្លាំងក្លានៃស្នាមខ្មៅ គឺ វីតាមីនកា (Vitamin K) ដូចនេះអ្នកគួរជ្រើសរើសគ្រីមឬឡេលាបរង្វង់ភ្នែកដែលផ្សំពីវីតាមីនកា ជារៀងរាល់យប់។ ការប្រើគួបផ្សំជាមួយនឹង រ៉ឺទីណ័ដ ជាប្រចាំ ស្នាមរង្វង់ខ្មៅ និងជ្រីវជ្រួញអាចកាត់បន្ថយបាន ៣៣% ក្នុងរយៈពេល ១២ សប្តាហ៍ ។

៤. ម័សឈឺរ៉ាយសឺ (ផលិតផលផ្តល់សំណើម)៖ ការប្រើគ្រីមសំណើមជាវិធីជួយលុបបំបាត់ស្នាមជ្រួញចាស់និងទប់ស្កាត់ស្នាមជ្រួញថ្មី។ ដូចដឹងស្រាប់ហើយថាសីតុណ្ហ ភាពរាងកាយកើនឡើងនិងបាត់បង់ជាតិទឹកនៅពេលយប់ ហេតុនេះស្បែកពិតជាត្រូវការសំណើមជាក់ប្រាកដ។ ដើម្បីទទួលបានលទ្ធផលគាប់ប្រសើរអ្នកគួរប្រើគ្រីមម័សឈឺរ៉ាយសឺដែលមានគ្រឿងផ្សំ គ្លីសឺរីន (Glycerin) ឬ អាស៊ីតហាយ អូឡូរ៉ានិក (Hyaluronic Acid) ពីព្រោះសារធាតុ២យ៉ាងនេះជួយទាញយកជាតិទឹកទៅកាន់ស្បែកបានច្រើន ។

៥. ឥរិយាបថគេង៖ គួរទម្លាប់គេងផ្ងារឬប្រសិនបើមិនអាចផ្លាស់ទម្លាប់គេងផ្កាប់ឬផ្អៀងទៅម្ខាងបានទេនោះអ្នកអាចប្រើខ្នើយកើយទន់ៗដូចជាសូត្រដើម្បីកុំឱ្យផ្នែកដែលប៉ះនឹងខ្នើយបង្កើតជាស្នាមជ្រួញ។ គួរកើយខ្នើយខ្ពស់ព្រោះវិធីនេះជួយការពារភ្នែកមិនងាយឡើងប៉ោង។ ការគេងក្នុងកម្ពស់ក្បាលខ្ពស់ជាងបេះដូង ជួយទប់ស្កាត់ជាតិទឹកមិនឱ្យហូរទៅកាន់ផ្ទៃមុខ។គួរទិញឧបករណ៍បញ្ចេញចំហាយពីព្រោះវាជួយបន្ថែមជាតិទឹកទៅក្នុងបរិយាកាសបន្ទប់គេងធ្វើឱ្យស្បែកទន់និងមានសំណើម ។រៀបចំបរិយាកាសបន្ទប់គួរឱ្យចង់គេងទាំងពន្លឺនិងសីតុណ្ហភាព។ គួរយល់ដឹងបន្ថែមថាអ្នកមិនគួរញ៉ាំកាហ្វេក្នុងរយៈពេល ៣ទៅ៥ម៉ោងមុនចូលគេងមិនត្រូវញ៉ាំជាតិអាល់កុល ហើយត្រូវបិទទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទ កន្លះម៉ោងមុនចូលគេង ៕

ប្រភព៖ pmhotnews

  • ៥ វិធី ស្បែក​ប្រែជា​ស្អាត​បន្ទាប់ពី​ភ្ញាក់​ពី​គេង已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:សុខភាព
Tags: