ទឹក​ថ្នាំ​ខ្ពុរមាត់​អាច​ប្រើ​ជា​ថ្នាំ​បំបាត់​ក្លិន​ខ្លួន​បាន​

ទឹក​ថ្នាំ​ខ្ពុរមាត់​អាច​ប្រើ​ជា​ថ្នាំ​បំបាត់​ក្លិន​ខ្លួន​បាន​


ទឹក​ថ្នាំ​ខ្ពុរមាត់​អាច​ប្រើ​ជា​ថ្នាំ​បំបាត់​ក្លិន​ខ្លួន​បាន​

​យោង​តាម​វេបសាយ​របស់ ផលិតផល​ទឹក​ខ្ពុរមាត់​ម៉ាក Listerine បាន​បង្ហាញ​នូវ​សមាសធាតុ​សកម្ម​សំខាន់ៗ នៅក្នុង​នេះ​មាន​ដូចជា​៖ eucalyptol, menthol, methyl, salicylate និង thymol​។ សមាសធាតុ​នីមួយៗ គឺ​មាន​មុខងារ ក្នុង​ការការពា​រមាត់​របស់​អ្នក​ប្រឆាំង​នឹង​ជាតិ​កំណកកំបោរ និង ការ​រលាក​អញ្ចាញ ។

​មិន​ត្រឹមតែ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មាត់​ធ្មេញ អ្នក​ក៏​អាច​ប្រើ​វា​ធ្វើ​ជា​ថ្នាំ​បំបាត់​ក្លិន​ខ្លួន​បាន​ផង​ដែរ ។​ វិធី​អនុវត្ត​គឺ​ងាយស្រួល​បំផុត ដោយ​អ្នក​គ្រាន់តែ​យក​ដុំ​សំឡី​មក​ជ្រលក់​ទៅក្នុង​ទឹក Listerine​នេះ ហើយ​ដាក់​វា​នៅក្រោម​ឃ្លៀក​។ ឬ​អ្នក​អាច​យក​វា​ចាក់​ចូលទៅ​ក្នុង​ដប​ទឹក​សម្រាប់​បាញ់ ហើយ​យក​វា​មក​បាញ់​នៅក្រោម​ឃ្លៀក​តែម្តង​។ វិធី​ទាំងពីរ​នេះ គឺ​មាន​ប្រសិទ្ធភាព​ក្នុងការ ការពារ និង​បំបាត់​ក្លិន​ខ្លួន​ពីព្រោះ​វា មាន​សមាសធាតុ​ដែល​អាច​សម្លាប់​នូវ​ពពួក​មេរោគ​ដែល​ប្រមូលផ្តុំ​នៅ​ទីនោះ ដែល​អាច​បង្ក​ឲ្យមាន​ក្លិន​មិន​ល្អ​នេះ ៕

​ប្រែ​សម្រួល​ដោយ​៖​ម៉ា​រ៉ាណែត​
​ប្រភព​៖ Remedydaily

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។