បីសន្លឹក​ពី សារាយ ស​ក្ខ​ណា មើល​ហើយមិន​សរសើរមិនបាន !

6 Videos


ក្រោយពីមានកូន តារាសម្តែងសម្បុរស្រអែមស្រស់ សារាយ សក្ខណា ត្រូវបានមហាជន ជាច្រើន សរសើរថានាងកាន់តែស្រស់ស្អាតជាងពីក្រមុំទៀត ។ ថ្មីៗនេះ សារាយ សក្ខណា បានបង្ហាញមុខនៅក្នុង កម្មវិធីទូរទស្សន៍មួយ ជាមួយនឹងការស្លៀករ៉ូបមួយឈុតពណ៌ក្រហមស្រស់ មើលទៅកាន់តែធ្វើឱ្យសម្រស់របស់ សារាយ សក្ខណា កាន់តែលេចធ្លោថែមមួយកម្រិតទៀត ។

P9

បីសន្លឹក​ពី សារាយ ស​ក្ខ​ណា មើល​ហើយមិន​សរសើរមិនបាន !

ថ្មីៗនេះគេបានឃើញរូបថតប្រមាណជាបីសន្លឹករបស់តារាសម្តែង សារាយ សក្ខណា ក្នុងឈុតរ៉ូបពណ៌ក្រហមស្រស់ ដែលនាងបានថតសម្រាប់កម្មវិធីទូរទស្សន៍មួយ ។ តាមរយៈរូបថតនេះគេមើលឃើញថាសម្រស់របស់ សារាយ សក្ខណា នៅតែទាក់ទាញ ជាពិសេសមហាជនដែលស្នេហាវិស័យសិល្បៈបាននាំគ្នានិយាយថា សារាយ សក្ខណា ស្រស់ស្អាតជាងនៅក្រមុំទៅទៀត ជាពិសេសតាំងពីនាងបានកែបន្ថែមខ្ទង់ច្រមុះឱ្យខ្ពស់ស្រួចកាលពីប៉ុន្មានឆ្នាំមុន ។

បីសន្លឹក​ពី សារាយ ស​ក្ខ​ណា មើល​ហើយមិន​សរសើរមិនបាន !

ទោះបីជារៀបការមានស្វាមីនិងបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកក៏ពិតមែន តែ សារាយ សក្ខណា នៅតែមិនដាច់ចិត្តពីការងារសិល្បៈឡើយ ។ ដោយសារមានការយល់ព្រមពីស្វាមី និង ក្រុមគ្រួសារ សារាយ សក្ខណា បានសម្រេចចិត្តហក់ចូលក្នុងការសម្តែងជាថ្មីម្តងទៀត ។ សព្វថ្ងៃនាងកំពុងថតរឿង«សង្សារខ្ញុំក្រមុំកូនមួយ» ដែលមានរូបនាង និង លោក ជា វណ្ណារិទ្ធ ជាតួឯកប្រុស-ស្រី ។

បីសន្លឹក​ពី សារាយ ស​ក្ខ​ណា មើល​ហើយមិន​សរសើរមិនបាន !

មានការលើកឡើងថា សារាយ សក្ខណា នៅតែស្រស់ស្អាតសក្តិសម និង តំណែងតួឯកស្រី ទោះបីជានាងមានស្វាមី និង កូនក៏ដោយ ។ ស្នាក់នៅស្រុកខ្មែររយៈពេលខ្លី សារាយ សក្ខណា ក៏បានបង្ហាញមុខនៅក្នុងកម្មវិធីទូរទស្សន៍នានាផងដែរ ។

បីសន្លឹក​ពី សារាយ ស​ក្ខ​ណា មើល​ហើយមិន​សរសើរមិនបាន !

សព្វថ្ងៃ សារាយ សក្ខណា កំពុងសាងសង់ហាងកែសម្ជស្សដ៏ទំនើបមួយដែលមានទីតាំងនៅម្តុំទួលគោក ហើយត្រៀមនឹងសម្ពោធនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយចំណាយដើមទុនអស់ជាច្រើនម៉ឺនដុល្លារ ៕

                                                                                             ចេនី