ទឹក​ម៉ា​យ៉ូណេ ( Mayonnaise) អាច​សម្លាប់​ចៃ​លើ​ក្បាល​របស់​កូនកូច​អ្នក​

ទឹក​ម៉ា​យ៉ូណេ ( Mayonnaise) អាច​សម្លាប់​ចៃ​លើ​ក្បាល​របស់​កូនកូច​អ្នក​


ទឹក​ម៉ា​យ៉ូណេ ( Mayonnaise) អាច​សម្លាប់​ចៃ​លើ​ក្បាល​របស់​កូនកូច​អ្នក​

​ជាធម្មតា អ្នក​ម្តាយ​គ្រប់រូប​តែង​ខិតខំ​ថែរក្សា​កូនតូច​របស់​ខ្លួន​ឲ្យមាន​សុខភាព​ល្អ និង​អនាម័យរ​ខ្លួនប្រាណ​ល្អ ។ ប៉ុន្តែ​បញ្ហា​ជាច្រើន​អាច​នឹង​កើតមាន នៅពេលដែល​ពួកគេ​ដល់​វ័យ​ចូលរៀន ។ ពេលខ្លះ កូនតូច​របស់​អ្នក​អាច​នឹង​កើត​ចៃ ឬ​ឆ្លង​ពី​ក្មេងៗ​ដទៃ​ទៀត​ដោយ​មិន​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​។

​សូម​អ្នក​កុំ​បារម្ភ វិធី​ដ៏​ងាយស្រួល​ក្នុង​ការ​កំចាត់​ចៃ​ចេញពី​ក្បាល​កូន​តូច​របស់​អ្នក ដោយ​មិន​ធ្វើឲ្យ​គេ​មាន​ការឈឺចាប់ នោះ​គឺ​អ្នក​គ្រាន់តែ​ប្រើ​នូវ​ទឹក​ម៉ា​យ៉ូណេ​ដែល​មាន​នៅក្នុង​ផ្ទះបាយ​របស់អ្នក​ប៉ុណ្ណោះ ។​

ជាដំបូង​អ្នក​គ្រាន់តែ​យក​វា​មក​លាប​ពេញ​ក្បាល ហើយ​ធ្វើការ​ម៉ាស្សា​ឈ្លី​វា​ថ្នមៗ​ឲ្យ​សព្វ​ពេញ​ស្បែកក្បាល​។ បន្ទាប់​មក​រុំ​ក្បាល​កូន​របស់​អ្នក​ជាមួយនឹង​ថង់​ការពារ​ទឹក ហើយ​អប់​វា​ទុក​ពេញ​មួយ​យប់​។ នៅ​ថ្ងៃស្អែក​អ្នក​គ្រាន់តែ​កក់​វា​ចេញ​ជាមួយនឹង​សាប៊ូ​ធម្មតា ហើយ​បន្ទាប់មក​ប្រើ​ក្រាស់​ស្និត​សក់ មក​សិតវា​ចេញ នោះ​វា​នឹង​អាច​សម្លាប់​មេ​ចៃ​និង​ជម្រុះ​ពង​ចៃ​ដែល​នៅសល់ ចេញ​ពី​សសៃស​ក់​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​
ប្រភព​៖ Dailyremedy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។